នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមជាមួយថ្នាំញៀន២កញ្ចប់!
ព័ត៌មាន
280

ភ្នំពេញ៖ កម្លាំងនគរបាលចម្រុះខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ខណ:ពួកគេជិះម៉ូតូពីរគ្រឿង ឆ្លងកាត់គោលដៅ បន្ទាប់ពីឆែកឆេរ និងដកហូតបានថ្នាំញៀន២កញ្ចប់តូច។ ករណីនេះ កើតទ្បើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចមុខវិទ្យាល័យសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យទាំង ៤នាក់៖ ទី១មានឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងផ្សារ ជិតផ្សារដែក ស្នាក់ផ្ទះជួលអាំងទឹកកាណាឌីយ៉ា ខណ្ឌពោធីសែនជ័យ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២.ឈ្មោះឡី លី ភេទប្រុស អាយុ២៧ឆ្នាំ់ មុខរបជាងផ្សារដែកស្នាក់ផ្ទះជួល ម្ដុំផ្សារទឹកថ្លា ស្រុកកំណើតស្រុកស្អាង ខេត្តកណ្ដាល, ទី៣.ឈ្មោះទូច ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុរខកម្មករសំណង់ស្នាក់ការដ្ឋាន ម្ដុំអូឡាំពិច មានស្រុកកំណើតភូមិថ្នល់ ឃុំព្រះខែល ស្រុកបសេដ្ខខេ ត្តកំពង់ស្ពឺ, ទី៤.មានឈ្មោះបូ រិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដូចគ្នា មាន​ស្រុកកំណើតភូមិឃុំជាមួយគ្នា។

ចំណែកម៉ូតូទាំងពីរគ្រឿង៖ ទី១ម៉ាក សង់ប៊ុច ពណ៌ខ្មៅ ពាក់លេខភ្នំពេញ1Bl-1614 និងមួយទៀត ម៉ាកឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GP-9582។

ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕