ថាទៅមើល៍! ការបង្ហោះថតរូបស្និទ្ធស្នាលឱបរឹតកៀកកើយជាមួយនារីស្រស់ស្អាតពីរនាក់នេះ ជាករណីប្ដីមួយប្រពន្ធពីរ ឬជាមិត្តភក្ដិជិតស្និទ្ធ?
ព័ត៌មាន
3.47K

ថៃ៖ ថ្មីៗនេះ ក្រោយពីបុរសម្នាក់ ដែលតែងបង្ហោះថតរូបស្និទ្ធស្នាលឱបរឹតកៀកកើយជាមួយនារីស្រស់ស្អាតពីរនាក់ ប្រៀបដូចជាប្ដីមួយប្រពន្ធពីរមក មានអ្នកលេងហ្វេសប៊ុកនៅក្នុងប្រទេសថៃជាច្រើន បានរិះគន់ថា ស្រីនោះយកប្ដីមួយពីរនាក់ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Natcha គឺនារីម្នាក់ក្នុងចំណោមពីរនាក់ខាងលើ បានចេញមុខបកស្រាយ ថា តាមពិតមានតែនាងម្នាក់ប៉ុណ្ណោះជាប្រពន្ធ ដោយឡែកស្រីម្នាក់ទៀតនោះ គឺជាមិត្តភក្ដិជិតស្និទ្ធបំផុតរបស់នាង ហើយរស់នៅក្រោមដំបូលផ្ទះតែមួយ និងដេកនៅលើគ្រែតែមួយថែមទៀតផង ។

ក្រោយពីនារីខាងលើបានចេញមុខបកស្រាយតាមគណនីហ្វេសប៊ុក ឈ្មោះ Natcha បែបនេះ មានអ្នកលេងហ្វេសប៊ុកខ្លះថា បើករណីនេះ មិនមែនជារឿងប្ដីមួយប្រពន្ធពីរ គ្រាន់ជាមិត្តភក្ដិជិតស្និទ្ធបំផុតនោះ ជារឿងមិនគួរឲ្យជឿសោះឡើយ ហើយអ្នកលេងហ្វេសប៊ុកខ្លះទៀតថា ពួកគេទាំង៣នាក់បង្ហោះរឿងបែបនេះ ប្រហែលគ្រាន់តែចង់ល្បីនៅលើហ្វេសប៊ុក ក៍មិនដឹង? ៕