ខឹងខុសខឹងខាត! លោកស័ក្តិ៥ ម្ចាស់រម្មណីយដ្ឋាន ទឹកជ្រោះ៩ជាន់ ឈ្លោះជាមួយប្រពន្ធ បាញ់កាំភ្លើងច្រើនគ្រាប់ ហើយដុតផ្ទះ និងបឹងកាឡូអស់ជាច្រើនខ្នង រួចគេចខ្លួនបាត់
ព័ត៌មាន
919

ខេត្តកំពត៖ មន្ត្រីយោធាម្នាក់មានឋានន្តរស័ក្តិវរសេនីយ៍ឯក ជាម្ចាស់រម្មនីយដ្ឋាន ទឹកជ្រោះ៩ជាន់ ឈ្លោះជាមួយប្រពន្ធ ផ្ទុះកំហឹងបានទាញកាំភ្លើងបាញ់ជាច្រើនគ្រាប់ ហើយដុតបំផ្លាញផ្ទះ និងបឹងកាឡូរបស់ខ្លួន អស់ជាច្រើន រួចរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះនាមកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ។

មន្ត្រីយោធារូបនោះ ឈ្មោះ អាំ ផល្លីន មានឋានន្តរស័ក្តិវរសេនីយ៍ឯក បំរើការងារនៅផ្នែករដ្ឋបាល នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។

យោងតាមរបាយការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក អាំ ផល្លីន បានដុតផ្ទះដែលជារម្មនីយដ្ឋានទឹកជ្រោះ៩ជាន់របស់ខ្លួន បណ្តាលឲ្យឆេះផ្ទះសម្រាប់ជួលឲ្យភ្ញៀវស្នាក់នៅ អស់ចំនួន៨ខ្នង ផ្ទះវីឡា១ខ្នង សាលប្រជុំ១ រោងបាយ១ ភោជនីយដ្ឋាន២ ខ្យូសចំនួន២៥ និងសម្ភារៈមួយចំនួនធំ នៅនិងកន្លែងកើតហេតុផ្ទាល់តែម្តង។

របាយការណ៍បានបន្តថា ក្រោយពីបង្កហេតុរួច មន្ត្រីយោធាខាងលើនេះ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ ស្រ្តីជាប្រពន្ធឈ្មោះ ហ៊ាង គុន្ធី បានដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ទារសំណងចំនួន៥០០០០០ដុល្លារ និងជម្ងឺចិត្ត១០០០០០ដុល្លារទៀត ៕

រឿងរ៉ាវលម្អិតសូមអានពាក្យបណ្ដឹងរបស់លោកស្រីហ៊ាង គុន្ធី ជាប្រពន្ធ មានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖