(ព័ត៌មានបន្ថែម)ក្រុមចោរឆក់កាបូបតាមខេត្ត! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពបានសម្រេច
ព័ត៌មាន
371

ខេត្តតាកែវ៖ ក្រោយពេលចាប់បានជនសង្ស័យជាចោរឆក់កាបូបម្នាក់ កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ។

កាលពីថ្ងៃទី៤ ខែធ្មូ ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១០នាទី នៅលើកំណាត់ផ្លូវខេត្តលេខ២២ នៅចំណុចនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានជនសង្ស័យចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ (ប្រុស២ នាក់ ស្រី១នាក់) ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ០២គ្រឿង មិនច្បាស់ស៊េរី និងស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ ឃឹម ហឿន ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណ:កំពុងជិះម៉ូតូ ស្ពាយកាបូប ។ សម្ភារៈដែលឆក់បាននោះរួមមាន កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងកាបូបមានទូរសព្ទ័១គ្រឿង អត្តសញ្ញាណបណ្ណ័១សន្លឹក លុយខ្មែរ១៧៥.០០០៛ លុយដុល្លារ៣៥ដុល្លារ ។

ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង០៣នាក់ បាននាំគ្នាជិះម៉ូតូបត់ចូលតាមផ្លូវលំវត្តខ្នារ ចូលព្រៃលើបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវសាក ទើបទទួលបានតម្រុយថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គេស្គាល់ម្នាក់ឈ្មោះ លី ឡាងវ៉ើយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុត្រាំកក់ ។ បន្ទាប់មក កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះ លី ឡាងវ៉ើយ នៅនឹងផ្ទះរបស់ជនសង្ស័យតែម្តង ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី 2015 មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 1l-8441 ។

ជនសង្ស័យឈ្មោះ លី ឡាងវ៉ើយ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន ជាមួយ និងបក្ខពួករបស់ខ្លួន០២នាក់ទៀត។ កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន២នាក់នោះបន្ថែមទៀត គឺទី១-ឈ្មោះ ណេង ភេទស្រី ផ្ទះនៅម្ដុំវត្តពោធិ៍ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់បាននៅចំណុចមុខផ្ទះលក់មីហឹល ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាក zomer ពណ៌ត្រួយចេក ឆ្នាំ២០១៧ពាក់ស្លាកលេខ 1GJ-5365 និងទី២-ឈ្មោះ ពៅ ធា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ឃាត់ខ្លួនបាននៅចំណុចបេនឡានអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានទូរស័ព្ទដៃមួយគឿង ។

ជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕