បុរសជើងខ្លាំង! កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យទាញកាំបិតខ្វែវដេញកាប់ស្រ្តីភេទរត់ផ្អើលពេញភូមិ
ព័ត៌មាន
159

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យម្នាក់បានយកកាំបិតខ្វែវដេញកាប់ស្ត្រីម្នាក់ដែលរស់នៅជិតខាងគ្នា ដោយចោទពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០១៨ នៅចំណុចភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ជនសង្ស័យឈ្មោះ សួន សំណាង ហៅផ្លូញ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅចំណុចកើតហេតុខាងលើព្រមទាំងដកហូតកាំបិតខ្វែវមួយដើម។

ចំណែកស្ត្រីរងគ្រោះឈ្មោះ ទេស លីណា ហៅមុំ អាយុ៣០ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា មិនមានរបួសទេដោយរត់គេចខ្លួនរួចហើយហៅអ្នកស្រុកនិងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ទាន់។

មុនពេលកើតហេតុ ភាគីទាំង២ដែលនៅផ្ទះក្បែរខាងគ្នានេះបានបង្កជម្លោះនឹងគ្ន រហូតឈានដល់ជនសង្ស័យឈ្មោះ សួន សំណាង ហៅផ្លូញ ទាញកាំបិតខ្វែវដេញកាប់ស្ត្រីរងគ្រោះឈ្មោះ ទេស លីណា ហៅមុំ យ៉ាងសាហាវព្រៃផ្សៃបែបនេះ។

ជនសង្ស័យរូបនេះអាចត្រូវចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធខ្វែវដេញកាប់ស្ត្រីរងគ្រោះ ហើយមន្ត្រីជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕