ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ព័ត៌មាន
446

ភ្នំពេញ៖ ហេតុការណ៍កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកអធិការរងខណ្ឌទួលគោកចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន នៅវេលាម៉ោង ១១និង៣០នាទីព្រឹកនិងយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ទីតាំងនៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងទៅតាមសម្ដីលោកអធិការរងផ្ទាល់ដែលគាត់បានបញ្ជាក់ប្រាប់ក្រុមការងារTVFBបានឲ្យដឹងថា លោកបានចុះធ្វើការចុះបង្ក្រាបទីតាំងខាងលើនេះ នៅវេលាម៉ោង១១ ខាងលើនេះបានឃាត់ជនសង្ស័យចំនួន ២នាក់ និងវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក់ ចំនួន៨កញ្ចប់ បន្ទាប់មកសមត្ថកិច្ចលោកបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំនិងធ្វើការតាមនីតិវិធីផ្លូវច្បាប់ ៕