រថយន្ត​កាមរី​ ១គ្រឿង​​​ រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បណ្តាលអោយរថយន្តរងការខូចខាតបើកទៅមុខលែងរួច
ព័ត៌មាន
217

រាជធានីភ្នំពេញ​ ៖​ រថយន្តកាមរី​ ១គ្រឿង​បានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​បណ្តាលអោយរថយន្តខូចខាតបើកទៅមុខលែងរួច នាវេលា​ម៉ោង​២១និង​៤០នាទីយប់​ ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនកើតហេតុ​ គេបានឃើញ​ រថយន្ត​ ១គ្រឿង​ម៉ាក​កាមរី​​ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AA-1843​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ​ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈពេលមកដល់កន្លែងកើតហេតុ​ ស្រាប់តែរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង បណ្តាលអោយរថយន្តខូចខាតយ៉ាងដំណំ​ បើកលែងរួច តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយក រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕