ចុមចិនក្នុងខេត្តព្រះសីហនុទៀតហើយ ! អាវុធហត្ថបញ្ជូនជនជាតិចិន ៦នាក់ទៅតុលាការ ករណីបង្ខាំងជនជាតិចិនគ្នាឯងដើម្បីជំរិតទារប្រាក់
ព័ត៌មាន
771

ព្រះសីហនុ៖ កម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ កាលពី រសៀល ថ្ងៃ ទី ៦ ខែ ធ្នូ បាន បញ្ជូនជនជាតិចិន ៦នាក់ទៅ អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ។

ជនជាតិទាំង៦នាក់នេះជាប់សង្ស័យពីបទចាប់ឃុំឃាំងនិងការបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោសនិងកាន់កាប់ឬ រក្សាទុកអាវុធខុសច្បាប់ប្រព្រឹត្តកាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៨ នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

របាយការណ៍ផ្លូវការពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ហាញថា ជនសង្ស័យទាំង ៦នាក់ ឈ្មោះ សុង ពីងអ៉ីន អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍ ឈ្មោះឡាន ស៊ាវជីង អាយុ២៨ឆ្នាំ មុខរបរគ្មានស្នាក់នៅសណ្ឋាគារ ឈ្មោះហ្វាន ឈី អាយុ២៦ឆ្នាំ មុខរបរគ្មាន ឈ្មោះលីស៊ីងម៉ាវ អាយុ២៨ឆ្នាំ មុខរបរគ្មាន ឈ្មោះលន់ វីនហ្វូអាយុ៤០ឆ្នាំ មុខរបរទេសចរណ៍ និង ឈ្មោះចាន់ តឺឈុន អាយុ៣៨ឆ្នាំ មុខរបរទេសចរណ៍ ។

សមត្ថកិច្ចអះអាងថាក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំ ៦នាក់នេះសមត្ថកិច្ចរកឃើញវត្ថុតាងរួមមា អាវុធខ្លីម៉ាកK59 ចំនួន១ដើមបង់ចំនួន១គ្រាប់ចំនួន៤គ្រាប់ខ្នោះដៃចំនួន១គូរដំបងដែករលាស់ចំនួន២ ទូរស័ព្ទដៃចំនួន ៦គ្រឿងលិខិត ឆ្លងដែនចំនួន៩ក្បាល នាឡិកាដៃចំនួន៣គ្រឿងនិងឯកសារពាក់ពន្ធ័មួយចំនួនទៀត៕