កំលាំងសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់និង ម្សៅក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន០២កញ្ចប់
ព័ត៌មាន
587

ភ្នំពេញ៖ ស្តីពីលទ្ធផលបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៨វេលាម៉ោង ១៨និង០០នាទី អធិការដ្ឋាន ប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុច ក្តាន់ពីរ ផ្លូវរថភ្លើង R៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក។

កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុត សុឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក មុខរបរបមិនពិត (ជួញដូរគ្រឿងញៀន) ។

វត្ថុតាងចាប់យករួមមាន:

១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន០២កញ្ចប់ ធំ០១កញ្ចប់។ ។

២/ទូរស័ព្ទដៃ០២គ្រឿង ម៉ាកអាយហ្វូហ្វាយពណ៌ទឹកប្រាក់ចំនួនមួយ និងម៉ាកខាំហ្វូន ពណ៌ក្រហមខ្មៅចំនួនមួយគ្រឿង។

៣/ទុយោជ័រសំរាបចូកគ្រឿងញៀនចំនួន០១។

៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

៥/ប្រាក់រៀលចំនួនប្រាំមុឺន។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។