រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានហូរប្រេងម៉ាស៊ូតតាមបណ្តោយផ្លូវ២១៧ បណ្តាលអោយបងប្អូនអ្នកធ្វើដំណើររអិលដួលជាបន្តបន្ទាប់
ព័ត៌មាន
1.61K

ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានហូរប្រេងម៉ាស៊ូតតាមផ្លូវ បណ្តាលអោយបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើររអិលដួលនិងរងរបួសជាបន្តបន្ទាប់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៦ខែធ្នូរឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៌មានTVFB អោយដឹងថា រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានធ្វើដំណើរពីកើតមកលិចដោយហូរប្រេងម៉ាស៊ូតពេញផ្លូវបណ្តាលអោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរដោយម៉ូតូគឺត្រូវរអិលដួលជាហូរហែលជាបន្តបន្ទាប់និងរងរបួសត្រូវដឹកតាមម៉ូតូកង់បីទៅធ្វើការសង្គ្រោះផងដែរ។

អត្ថបទដោយលោក ផល់សុឃី