ចាប់មិនចេះអស់! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង២០កញ្ចប់ ទុកចែកចាយបន្ត
ព័ត៌មាន
133

ខេត្តបាត់ដំបង៖ កម្លាំងជំនាញបង្រ្កាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍បួរ បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ករណីរក្សាទុកដឹកជញ្ជូនឬជូញដូរនូវសាធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ។

ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ ខៀង សុខហៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ-ឃុំខាងលើ ដកហូតវត្ថុតារួមមាន ៖ ម្ស៉ៅក្រាមពណ៌សថ្លា ច្រកក្នុងថង់កិបមាត់ពណ៌ស ចំនួន២១កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕