ស្ដាប់អោយច្បាស់! ប្អូននាយករដ្ឋមន្ត្រី លោកស្រី ហ៊ុន ស៊ីណាត ថា ដោយសារ រឿងអយុត្តិធម៌ហ្នឹងហើយ ទើបបក្សប្រឆាំងយកបានបេះដូងរាស្ត្រ ៣លាននាក់ដោយមិនអស់សារ៉ុងរឺប៊ីចេងមួយកញ្ចប់ផង
ព័ត៌មាន
3.75K

រាជធានីភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ដែលគេស្គាល់ច្បាស់ថាជាប្អូនស្រី របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលតែងតែប្រឆាំងការរំលោភបំពានពីសំណាក់អ្នកមានអំណាចនិងអ្នកមានលុយ មកលើប្រជាពលរដ្ឋតូចតាចនិងក្រីក្រនោះ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានសសេរសារ បង្ហោះនៅលើបណ្តាញ សង្គមហ្វេកបុកថា ៖ «កុំចោទខ្ញុំថាក្បត់ឲ្យសោះ»ដោយសារ រឿងអយុត្តិធម៌ហ្នឹងហើយ ទើប បក្សប្រឆាំងយកបានបេះដូងរាស្ត្រ ៣លាននាក់ដោយមិនអស់សារ៉ុងរឺប៊ីចេងមួយកញ្ចប់ផង។

លោកស្រី ហ៊ុន ស៊ីណាត បានផ្ដលយោបល់ថា អាណត្តិនេះ ថ្នាក់ដឹកនាំគួរតែវះកាត់ជាបន្ទាន់កុំអោយជម្ងឺមហារីកនេះរីករាលដាលនេះ អាណាត្តិទី៦ហើយកាត់ចោលទៅមិនខ្វះមនុស្សធ្វើការងារទេ ។ការនិយាយរបស់លោក ស្រី ធ្វើឡើង តាមការមើលឃើញទេ «កុំចោទខ្ញុំថាក្បត់ឲ្យសោះ»។

យោងតាមសំណេរ លោកស្រីហ៊ុន សីណាត សសេរថា«លោកគ្រូអើយ! មន្ត្រីអសកម្មក្បត់វិជ្ជាជីវៈដែលពួកគាត់បានស្បថពេលរៀននៅសាលាថា ខ្លួននឹងដើរតួនាទីជាមន្ត្រីយុត្តិធម៌ដ៏ល្អដើម្បីបម្រើជាតិ និងប្រជាជននោះ តាមពិតក្បត់ពាក្យសម្បថ ក្បត់ឆន្ទះខ្លួនដែលធ្វើឲ្យបះពាល់ដល់ប្រជាប្រិយភាពថ្នាក់ដឹកនាំកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលនេះថ្នាក់ដឹកនាំគួរតែវះកាត់ជាបន្ទាន់ កុំអោយជម្ងឺមហារីកនេះរីករាលដាលនេះ អាណាត្តិទី៦ហើយ កាត់ចោលទៅ មិនខ្វះមនុស្សធ្វើការងារទេ។ ម្យ៉ាងទៀត យើងគិតមើលកាលពីឆ្នាំ ២០១៣ មកពីរឿងអយុត្តិធម៌ហ្នឹងហើយ បានជាបក្សប្រឆាំងវាយកបានបេះដូងរាស្ត្រ ៣លាននាក់ដោយមិនអស់សារ៉ុងមួយនិងប៊ីចេងមួយកញ្ចប់ផងនោះ ។ ខ្ញុំនិយាយតាមមើលឃើញទេ កុំចោទខ្ញុំថាក្បត់ឲ្យសោះ ។

ការលើកឡើងរបស់លោក ស្រី ហ៊ុន សីណាត ដូចខាងលើនេះ បានធ្វើឡើង បន្ទាប់ពី លោក ព្រំ សាន្ត អ្នកលេងហ្វេកបុកសសេរបង្ហាញពីភាពអយុត្តិធម៌ មួយ នៅក្រុងប៉ោយ ប៉ែត មានដីកា និងការអន្តរាគមន៏ពីចៅហ្វាយខេត្តហើយ សមត្ថកិច្ចនៅតែមិនអនុវត្តតាមច្បាប់ទៀត ទុកឲ្យជនល្មើស មានសេរីភាព យ៉ាងរំភើយ ។

យោងតាមសំណេររបស់លោក ព្រំសាន្ត បាន ឲ្យដឹងថា ជាលើកទី១ ដែលខ្ញុំបានដឹងថា នគរបាលនៅក្រុងប៉ោយប៉ែត ទោះជាមានដីកាឲ្យចាប់ខ្លួន របស់តុលាការខេត្ត និងមានលិខិតអន្តរាគមន៍ របស់ឯកឧត្តម Suon Bava អភិបាលខេត្តបន្ទាយមានជ័យ បើទោះជាដើមបណ្តឹង បានឃើញជនល្មើសដែលត្រូវចាប់ខ្លួន និង បើទោះជាដើមបណ្តឹង ចេញសាំងឲ្យក៏ដោយ ក៏លោកអធិការប៉ោយប៉ែត មិនខ្ចីធ្វើដឹង ក្នុងពេលដែលដើមបណ្តឹងស្នើសុំឲ្យចុះចាប់ជនល្មើសដែលកំពុងតែដេកយោលអង្រឹងនៅផ្ទះនោះដែរ៕