ក្រុមគ្រួសារបុរសម្នាក់ដែលរងរបួសក្នុងហេតុការណ៍សមត្ថកិច្ចដេញតាមរហូតផ្ទុះអាវុធ បានបំភ្លឺថាពុំជាប់ពាក់ព័ន្ធនិងករណីអ្វីនោះទេ សំណូមពរឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ត
ព័ត៌មាន
5.76K

ភ្នំពេញ៖ កាលពីម្សិលមិញវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានករណី ផ្ទុះអាវុធមួយប្រាវក្រោយ សមត្ថកិច្ចខណ្ឌដង្កោដេញតាមឃាត់ខ្លួនបុរស២នាក់ កំពុងជិះម៉ូតូ Zoomer មួយគ្រឿង ហើយបណ្ដាលឲ្យបុរសម្នាក់ត្រូវ ១គ្រាប់ចំជើងរងរបួសធ្ងន់។

យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារបុរសម្នាក់ដែលសមត្ថកិច្ចផ្ទុះអាវុធបណ្ដាលអោយរងរបួសនោះបានបញ្ចាក់អោយដឹងថាជនរងគ្រោះឈ្មោះ អែល ស៊ីមសុភ័ក្រ តួនាទីជាមន្ត្រីយោធាអង្គរក្ស ហើយអាវុធដែលបុរសរូបនោះកាន់កាប់គឺមានសំបុត្រអនុញ្ញាតត្រឹមត្រូវពីអង្គភាពរឿងទាំងអស់។ ហើយករណីដែលសមត្ថកិច្ចដេញបង្ក្រាបរហូតផ្ទុះអាវុធដាក់បុរសរូបនោះគឺចង់គាបស៊ី ទាំងថ្ងៃហើយឃើញគាត់មានកាំភ្លើងជាប់ខ្លួនគិតថាគាត់ជាមនុស្សអាក្រក់ទៅវិញ នេះបើយោងតាមម្ចាស់គណនីហ្វេសបុកឈ្មោះ Pheak ដែលត្រូវជាសាច់ញាតិបុរសរងរបួសក្នុងហេតុការណ៍នោះ បានសរសេររៀបរាប់បកស្រាយក្នុងបណ្ដាញសង្គមហ្វេសបុក។ ក្រុមគ្រួសារបុរសដែលរងរបួសជាមន្ត្រីអង្គរក្ស បានអះអាងថាឈ្មោះ អែល ស៊ីមសុភ័ក្រ ដែលត្រូវសមត្ថកិច្ចផ្ទុះអាវុធត្រូវចំ១គ្រាប់បណ្ដាលអោយរងរបួសធ្ងន់គឺពុំជាប់ពាក់ព័ន្ធនិងបទល្មើសឬករណីអ្វីដែលខុសនិងច្បាប់នោះឡើយ ដោយករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះអាវុធនេះ។

អង្គភាពព័ត៌មាន TVFB មិនអាចសុំការបំភ្លឺពីជនរងគ្រោះដែលរងរបួសនៅក្នុងហេតុការណ៍នោះបាននៅឡើយទេមកដល់ល្ងាចថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨នេះ ដោយជនរងគ្រោះកំពុងជាប់វះកាត់ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ TVFB និងរង់ចាំការបំភ្លឺបន្ថែមទាំងភាគីសមត្ថកិច្ច និងភាគីបុរសដែលរងរបួស ជុំវិញករណីនេះ ដើម្បីកុំអោយមហាជនមានមន្ទិលសង្ស័យ។

គួរបញ្ជាក់ថា យោងតាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាវេលាម៉ោង០៣និង៥០នាទី ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានផ្ទុះអាវុធក្នុងប្រតិបត្តិបង្ក្រាប ដេញតាមបុរស២នាក់ជិះម៉ូតូម៉ាកZoomer មួយគ្រឿងដោយមានការសង្ស័យ ការផ្ទុះអាវុធនេះបានបណ្ដាលអោយបុរសម្នាក់ជាមន្ត្រីកងអង្គរក្សរងរបួសត្រូវ១គ្រាប់ចំជើងរងរបួសធ្ងន់ ចំណែកម្នាក់ទៀតបានរត់គេចបាត់ពីកន្លែងកើតហេតុបាត់ ដោយពុំទាន់ដឹងច្បាស់ថា ជាប់ពាក់ព័ន្ធនិងករណីអ្វីនោះទេ។ ភ្លាមៗបុរសដែលជាមន្ត្រីអង្គរក្សរងរបួសរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

ការបកស្រាយរបស់ក្រុមគ្រួសារមន្ត្រីយោធាអង្គរក្ស នៅលើទំព័រហ្វេសប៊ុក

រូបភាព៖ បុរសមន្ត្រីយោធាអង្គរក្ស ត្រូវសមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់ចំជើងរងរបួស