អាណោចអាធ័មណាស់ !! បងប្អូន២នាក់របួសធ្ងន់ ព្រោះភ្លើងឆាបឆេះផ្ទះ ក្នុងបុរីចំការមន រត់ចេញមកមិនរួច
ព័ត៌មាន
3.93K

ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខ និងជាសោកស្ដាយខ្លាំង ណាស់បុរសដែលរងគ្រោះដោយគ្រោះអគ្គិភ័យឆាបឆេះផ្ទះហើយធ្លាក់ពីលើជាន់ទី ២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិនទាន់ក៏បានស្លាប់បាត់បង់ជីវិតត្រូវបានក្រុមសាច់ញាតិយកទៅតម្កល់ទុកសពនៅវត្តរង់ចាំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកស្រី្តម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ អគ្គិភ័យឆាបឆេះក្នុងផ្ទះល្វែងលេង G17 មួយកន្លែង ដែលស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញភ្លាម ៗ កម្លាំងសមត្ថកិច្ចបាន ចុះអន្តរាគមន៍ដោយ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបាន ចុះដល់កន្លែងកើតហេតុដោយជួយអន្តរាគមន៍ នាវេលាម៉ោង ១២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០១៨ នេះ ។

ប្រភពបន្តថា សមត្ថកិច្ចបានបាញ់ពន្លត់ផង និងចូលរុករកសង្គ្រោះមនុស្សនៅក្នុងផ្ទះផង ទើបឃើញអ្នករងរបួសស្រីម្នាក់ ត្រូវបានរថយន្តពេទ្យ ដឹកទៅសង្រ្គោះភ្លាមៗផងដែរ ។ និងប្រុសម្នាក់ទៀត នៅមិនទាន់ឃើញ រុករកជាន់ទី១និងជាន់ទី៣តែមិនឃើញ មកសម្ងំនៅជាន់ទីពីរ ទ្វារចាក់សោរពីខាងក្នុង ។

ពេលដែលសមត្ថកិច្ចកំពុងតែបាញ់ទឹកនិងរុករក ក៏ស្រាប់តែឃើញជនរងគ្រោះគាត់បើកទ្វារចេញ មកខាងមុខនៅជាន់ទី២ ដោយខ្លួនឯង ក្នុងសភាពរងរបួសរលាត់ស្បែកឆេះរោលខ្មៅ ហើយពេលនោះគាត់ក៏ស្រែកឲ្យគេជួយ ស្រាប់តែគាត់លោតទម្លាក់ខ្លួនមកជាន់ខាងក្រោម បណ្តាលអោយរងរបួសកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។

បុរសរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែដោយសាររងរបួសធ្ងន់ពេកបានស្លាប់បាត់បង់ជីវិត ក្រោយក្រុមគ្រូពេទ្យជួយសង្រ្គោះអស់ពីលទ្ធភាព ។ សាកសពត្រូវបានសាច់ញាតិ ដឹកយកទៅតម្កល់ នៅវត្តសារ៉ាវត្តី ក្នុងខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយបានបាញ់អស់៣គ្រឿងរលត់ទៅវិញ ប្រើរយៈពេលជាង ១ម៉ោង ចំណែកឯការខូចខាតនៅក្នុងផ្ទះ ឆេះសម្ភារៈស្ទើរតែទាំងស្រុង។ តាមសម្តីក្មួយម្ចាស់ផ្ទះបានប្រាប់ដឹងថា មូលហេតុបង្កឲ្យមានការឆេះនេះឡើង គឺមកបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕