ម្ចាស់ដរអរិយក្សត្រធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ស្នាក់នៅសង្ស័យមានវិបត្តិផ្លូវចិត្ត
ព័ត៌មាន
3.23K

កណ្ដាល៖ ថ្ង្ងៃអង្គារ ១២រោច ខែ​កត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី មានករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន នៅចំណុច

ក្នុងបន្ទប់ផ្ទះ(ទីស្នាក់ការ)ជនរងគ្រោះ ស្ថិតនៅ កំពង់ទូកដរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ

នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញមានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងដែលសមត្ថកិច្ចរកឃើញមាន អាវុធខ្លី ០១ដើម ម៉ាក K ៥៩ លេខ៖ ៣១១៧ បង់ ០៣ គ្រាប់ ១៧ គ្រាប់ សំបកគ្រាប់ ០១ ក្បាលគ្រាប់ ០១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៧និង១៥នាទីឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះ វ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូល រៀបទុយោប្រេង ហើយឈ្មោះ វ៉េង ដារិទ្ធ ក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះ វ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លេីឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ច ។

កម្លាំងជំនាញបច្ចេកស្រុកសហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសព បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះធ្វេីអត្តឃាត សម្លាប់ខ្លួន បាញ់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួនឯង បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង។ ចំពោះមូលហេតុដែលបណ្ដាលអោយជនរងគ្រោះធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនេះ គឺពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ គ្រាន់តែជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះអាចមានវិបត្តិផ្លូវចិត្ត៕