ផ្អើលប្រជាពលរដ្ឋនៅខណ្ឌមានជ័យ!! ជនសង្ស័យបាញ់តដៃសមត្ថកិច្ចត្រូវសមត្ថកិច្ចបាញ់ត្រូវមួយគ្រាប់ក្នុងករណីលួចរថយន្តយ៉ាងសកម្មនៅរាជធានីភ្នំពេញ
ព័ត៌មាន
4.47K

ភ្នំពេញ៖ (ព័ត៌មានបឋម) ឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ពាក់ព័ន្ធករណីលួចរថយន្តយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង០៣និង៥០នាទី ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ TVFB ជនសង្ស័យខាងលើមានគ្នា២នាក់ បានធ្វើសកម្មភាពលួចរថយន្តយ៉ាងសកម្មនៅរាជធានីភ្នំពេញ នឹងជាមុខសញ្ញាចាស់ ត្រូវបានកងកម្លាំងសមត្ថកិច្ចតាមប្រហាញ់ជាយូរមកហើយ លុះមកដល់ពេលនេះទើបឃាត់ខ្លួនបានម្នាក់ នឹងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

មុនពេលឃាត់ខ្លួនសមត្ថកិច្ចខណ្ឌដង្កោបានដេញតាមជនសង្ស័យតាំងពីខណ្ឌដង្កោ រហូតដល់សង្កាត់ស្ទឹងមានជ័យហើយជនសង្ស័យបានផ្ទុះអាវុធ ទើបធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន៣គ្រាប់ត្រូវជើងខាងស្តាំជនសង្ស័យ១គ្រាប់់ ចំនែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យ និងចាត់ការតាមនិតិវិធីច្បាប់៕

(ទស្សនាសេក្តីរាយការណ៍ដោយលោក គីម ឡុង ដូចតទៅ)