តារាភាពយន្តជើងចាស់របស់ថៃ លោក Piak Pisal ទទួលមរណភាពក្នុងជន្មាយុ ៧៣ឆ្នាំ
កម្សាន្ត
592

ថៃ៖ តារាសម្ដែងជើងចាស់ លោក Piak Pisal បានទទួលមរណភាព កាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ យ ដោយសារតែជំងឺគាំងបេះដូង នៅក្នុងជន្មាយុ ៧៣ឆ្នាំ ។

តារាសម្ដែងស្រី អ្នកស្រី Aom Phiyada បានបង្ហោះសារតាមហ្វេសប៊ុកថា នាងជួបទុក្ខដ៏ធំមួយ ខណៈពេលដែលលោកឪពុកជាទីគោរពស្រលាញ់ របស់នាងបានទទួលមរណភាព កាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ យ ដោយសារតែជំងឺគាំងបេះដូង នៅក្នុងជន្មាយុ ៧៣ឆ្នាំ ។

សម្រាប់ការចាកគ្មានថ្ងៃវិលត្រលប់របស់ឪពុកតារាស្រីរូបនេះ ហើយក៏ជាការបាត់បង់សិល្បៈករ ដែលតែងដើរតួ ជាឪពុកក្នុងរឿង និងជាអ្នកដឹកនាំដ៏ល្បីឈ្មោះ នៅក្នុងប្រទេសថៃ លោក Piak Pisal បានធ្វើឲ្យតារាល្បីៗជាច្រើន មានការសោកស្ដាយជាខ្លាំង ដោយក្នុងនោះរូបលោក ក៏បានបន្សល់ទុកស្នាដៃជាច្រើន និងបានជួយសាងប្រជាប្រិយភាព ដល់តារាប្រុសស្រីជាច្រើនដួងមកហើយដែរ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយដល់ គ្រួសារតារាជើងចាស់រូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ល្អៗជាមួយគ្នាយ៉ាងដូច្នោះ៕