នារីៗចូលចិត្តដើរលេងយប់ ! ប្រយ័ត្នប្រុសៗដាក់ថ្នាំសម្រើប ធ្វើឲ្យស្រេកឃ្លានកាមតណ្ហា ដូចមេជ្រូកស្រែករកបា
ព័ត៌មាន
7.8K

ថៃ៖ ករណីបុរសខិលខូចដាក់ថ្នាំសម្រើបលើនារីភេទ ត្រូវបានគេចាត់ទុកជាបញ្ហាប្រឈម ចំពោះនារីៗដែលនិយមដើរលេងយប់ ពិសេសចំពោះនារីដែលបម្រើការងារតាមក្លឹបរាត្រីតែម្ដង ។

ទាក់ទងករណីដាក់ថ្នាំសម្រើបនេះ ថ្មីៗនេះនារីជនជាតិថៃម្នាក់ ត្រូវបានជនខិលខូចដាក់ថ្នាំសម្រើប បណ្ដាលឲ្យនាងមានអាការៈក្ដៅរោលរាល និងស្រេកឃ្លានកាមតណ្ហាយ៉ាងខ្លាំង ។

យោងតាមសកម្មភាពនៅក្នុងវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នារីរងគ្រោះ ស្លៀកពាក់សិចស៊ី ត្រូវបានក្រុមមិត្តភក្ដិរបស់នាង ចោមរោមនិងព្យាយាមជួយដូចជាផ្ដល់ទឹកត្រជាក់ៗឲ្យផឹក និងលួងលោម ខណៈដែលនារីរងគ្រោះត្រូវគេដាក់ថ្នាំសម្រើប ធ្វើឲ្យនាងមើលទៅលែងដឹងអ្វីទាំងអស់ ក្រៅតែអំពីទាមទាររកទឹកផឹក ព្រោះតែក្ដៅរោលរាល ស្រេកឃ្លានកាមតណ្ហាយ៉ាងខ្លាំង ។

តែយ៉ាងណា ប្រភពព័ត៌មាននេះពុំបានបង្ហាញពីអត្តសញ្ញាណរបស់នារីរងគ្រោះឡើយ ហើយក៏មិនដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន ឬដូចម្ដេចទេ ៕