លែងកំព្រារងាកាយទៀតហើយ! តារាសម្តែងជើងចាស់អ្នកមេម៉ាយ ឡាយ លក្ខិណា បង្ហើបថានាងនឹងរៀបការជាមួយម្ចាស់ស្នេហ៍ថ្មី ក្រោយត្រឡប់មកពីសម្ដែងនៅប្រទេសកាណាដា វិញ
កម្សាន្ត
1.35K

រាជធានីភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាងឡាយ លក្ខិណា បន្ទាប់ពីផ្អាកសម្តែងមិនតិចជាង១០ឆ្នាំ បានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីវិញនោះ បានបង្ហើបឲ្យដឹងថា នាងអាចនឹងឈានដល់ការចូលរោងការក្នុងពេលដ៏ខ្លីខាងមុខហើយ ។

តារាសម្តែងជើងចាស់អ្នកនាងឡាយ លក្ខិណា បានឲ្យដឹងថា នាងទើបទទួលបានឱកាសចេញទៅសម្ដែងនៅលើទឹកដីនៃប្រទេសកាណាដា ហើយមុនពេលចាកទៅប្រទេសកាណាដា នោះ នាងកំពុងសំឡឹងមើលចិត្តបុរសម្នាក់ដែល ជាមនុស្សសាមញ្ញ មានជីវភាពមធ្យម និងចេះផ្តល់តម្លៃឲ្យនាងនិងការងារសិល្បៈ។ នាងថា ការស្វែងយល់ចិត្តគ្នានេះមិនមែនទើបនតែកើតមានទេ គឺយូរគួរសមដែរ។

តារាសម្តែងជើងចាស់រូបនេះ បន្តថា អាចនឹងមានដំណឹងល្អឆាប់ ប៉ុន្តែនាងនៅមិនទាន់អាចបញ្ជាក់ថ្ងៃច្បាស់លាស់នៅឡើយ។ នាងថានឹងអាចមានពិធីនានាតាមទំនៀមទម្លាប់ខ្មែរដើម្បីជម្រះភាពសៅហ្មង និងពាក្យចចាមអារ៉ាមជាច្រើនដែលបក់បោកមកលើនាង ក្រោយនាងក្លាយជាស្ត្រីមេម៉ាយ ។ នាងថាកន្លងមករឿងអតីតស្វាមី បានធ្វើឲ្យគេយល់ខុសច្រើនមកលើនាងហើយនាងក៏មិនចង់បកស្រាយអ្វីច្រើនដែរ។ នាងថា គូស្នេហ៍ថ្មីនាងចេះយល់ចិត្តច្រើន និងជាមនុស្សសាមញ្ញ ដែលយល់ពីការងារសិល្បៈ គោរពស្រលាញ់ក្រុមគ្រួសារនាង ដែលនាងរំពឹងថានឹងអាចកសាងគ្រួសារកក់ក្តៅមួយបាននៅពេលអនាគត។

អ្នកនាងឡាយ លក្ខិណា និង លោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មហង្សមាស នឹងចេញទៅសម្តែងរួមគ្នានៅប្រទេស កាណាដា ក្នុងរយៈពេលជិត២ខែ ៕