ស្អាតណាស់! រ៉ូប២ឈុតក្នុងពិធីកាត់នំ របស់ភរិយា ញ៉ែម សុគន្ធ ក្នុងថ្ងៃមង្គលការ ពិតជាស្អាតអស់ទាស់
កម្សាន្ត
229

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ កម្មវិធីកាត់នំយ៉ាងអធិកអធម ក្រោមវត្តមានតារាល្បីៗខ្មែរនៅក្នុងប្រទេសជាច្រើន នៃថ្ងៃរៀបការរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព លោកញ៉ែម សុគន្ធ និងភរិយាដ៏ស្រស់ស្អាត បានធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានតារាល្បីៗខ្មែរនៅក្នុងប្រទេសជាច្រើននោះ បើក្រឡេកទៅមើលរូបសម្រស់កូនក្រមុំ នៅក្នុងឈុតរ៉ូបកាត់នំពណ៌ស វែងអូសដី ដែលបានច្នៃឡើង យ៉ាងស្អាតដូចព្រះនាង និងឈុតដ៏ស្រស់ស្អាតពណ៌ផ្កាឈូកមួយទៀត ដែលមើលទៅទាក់ភ្នែកតែម្តង ធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរដល់នាងគ្រប់គ្នា ដែលសម្រស់នាងកាន់តែស្អាតខ្លាំងឡើង នៅពេលដែលស្លៀកឈុតបែបនេះក្នុងថ្ងៃពិសេស៕

តារាសម្តែងរូបរាងខ្ពស់សង្ហាដ៍មានប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយនឹងកូនក្រមុំរូបស្រស់ស្អាតគឺ អ្នកនាង ងួន កែវមល្លិកា ដែលជាអ្នកនៅក្រៅរង្វង់សិល្បៈ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ នៅកោះពេជ្រ អគារ E ។

លោកញ៉ែម សុគន្ធ ជាអតីតហ្វ្រេស៊ីប៊យ ជំនាន់ដំបូងក្នុងអំឡុងឆ្នាំ២០០២-២០០៣ ហើយបានក្លាយជាតារាភាពយន្ត និងតារាសំដែងកាយវិការខារ៉ាអូខេ។ កន្លងមកលោកធ្លាប់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នានាដែលចាក់ផ្សាយវីដេអូភាគ និងក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍នានា។ លោកញ៉ែម សុគន្ធ ជាតារាសំដែងមានទេពកោសល្យ និងមានការគាំទ្រពីប្រិយមិត្តទស្សនិកជនទាំងក្នុង និងក្រៅប្រទេសជាច្រើន។ លោកធ្លាប់ចូលរួមសំដែងភាពយន្ត-វីដេអូប្រមាណជាង៣០រឿង ក្នុងនោះភាគច្រើនសំដែងជាតួឯក៕