រថយន្ត២តោនកន្លះបើកឆ្លងផ្លូវរថភ្លើងមិនផុតក៏ត្រូវរថភ្លើងបុកនឹងជ្រុលទៅបុករថយន្តបាឡែនថែមទាំងម៉ូតូមួយគ្រឿងទៀត
ព័ត៌មាន
607

រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចររថយន្តពីរគ្រឿងបុកគ្នានិងត្រូវរថភ្លើងមកបុកបន្ថែមទៀតបណ្តាលឲ្យមានអ្នករងរបួស ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង០៨និង៣០នាទី ត្រូវនិងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យក្រុមការងារ TVFB ដឹងថា រថយន្ត២តោនកន្លះពាក់ស្លាកលេខ បាត់ដំបង 3A-0380 បានបើកឆ្លងផ្លូវរថភ្លើងមិនផុតក៏ត្រូវរថភ្លើងបុកធ្វើឲ្យរថយន្ត២តោនកន្លះជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2H-6344 និងទៅបុកម៉ូតូអាសង់ឌ្រីមមួយគ្រឿងទៀតបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ពីរនាក់ប្តីប្រពន្ធត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចចរាចរចុះមកសម្រួលចរាចរនិងវាស់វែងរថយន្តយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ អត្ថបទ៖ ឡាលីដ

(ទស្សនាសេចក្តីរាយការណ៍ដោយលោក គីម ឡុង ដូចតទៅ)