ជូនពរ! តារាសម្តែង ញ៉ែម សុគន្ធ ដឹកដៃកូនក្រមុំរូបស្រស់ស្អាតគឺ អ្នកនាង ងួន កែវមល្លិកា ចូលរោងការថ្ងៃនេះ
កម្សាន្ត
2.01K

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨នេះតារាសម្តែងរូបរាងខ្ពស់សង្ហាដ៍មានប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយនឹងកូនក្រមុំរូបស្រស់ស្អាតគឺ អ្នកនាង ងួន កែវមល្លិកា ដែលជាអ្នកនៅក្រៅរង្វង់សិល្បៈ។

សម្រាប់ពិធីហែជំនូននៅព្រឹកមិញនេះពោរពេញទៅដោយភាពសប្បាយរីករាយ និងពោរពេញទៅស្នាមញញឹមពីការចូលរូមពីសំណាក់សាច់ញាតិចាស់ទុំទាំងប្រុសស្រី ព្រមទាំងមិត្តភក្តិក្នុងសិល្បៈ យ៉ាងច្រើនកុះករ។

ស្ថិតក្នុងសម្លៀកបំពាក់ជាកូនកំលោះលោក ញ៉ែម សុគន្ធ កាន់តែមានភាពលេចធ្លោ និង ស្រស់សង្ហាមួយកម្រិតទៀត ។ ក្នុងនោះក៏មានការលាន់មាត់សរសើរថាលោក ញ៉ែម សុគន្ធ និង ភរិយា ងួន កែវមល្លីកា ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ។ ជាពិសេសភរិយារបស់លោកពិតជាស្រស់ស្អាតមិនចាញ់តារាប៉ុន្មានឡើយ ។ ពិធីមង្គលរបស់លោក ញ៉ែម សុគន្ធ មានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ហើយពិធីនេះគឺរៀបចំនៅកោះពេជ្រអគារ E តែម្តង ។

ពិធីមង្គលការតារាសម្ដែង ញ៉ែម សុគន្ធ ជាមួយកញ្ញា ងួន កែវមល្លិកា បានចាប់ផ្ដើមសូត្រមន្តចូលរោងនៅថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ ក្រោមវត្តមានចាស់ទុំទាំងសង្ខាងចូលរួមយ៉ាងច្រើនកុះករនៅគេហដ្ឋានខាងស្រី ជិតផ្សារ ហេងលី។

ប្រភពមួយបានបង្ហើបថា ក្រោយរៀបការហើយលោក ញ៉ែម សុគន្ធ និង ដឹកដៃភរិយានៅក្រេបទឹកឃ្មុំនៅប្រទេសជិតខាង ហើយថាបើតាមគម្រោងលោកក៏មានបំណងយកកូនភ្លាមៗផងដែរ ។

លោកញ៉ែម សុគន្ធ ជាអតីតហ្វ្រេស៊ីប៊យ ជំនាន់ដំបូងក្នុងអំឡុងឆ្នាំ២០០២-២០០៣ ហើយបានក្លាយជាតារាភាពយន្ត និងតារាសំដែងកាយវិការខារ៉ាអូខេ។ កន្លងមកលោកធ្លាប់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នានាដែលចាក់ផ្សាយវីដេអូភាគ និងក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍នានា។ លោកញ៉ែម សុគន្ធ ជាតារាសំដែងមានទេពកោសល្យ និងមានការគាំទ្រពីប្រិយមិត្តទស្សនិកជនទាំងក្នុង និងក្រៅប្រទេសជាច្រើន។ លោកធ្លាប់ចូលរួមសំដែងភាពយន្ត-វីដេអូប្រមាណជាង៣០រឿង ក្នុងនោះភាគច្រើនសំដែងជាតួឯក៕