មិនធម្មតា! តារាសម្តែងល្បីឈ្មោះ គង់ ចាន់ស្រីមុំ Surprise កាដូ ក្រវិលពេជ្រមួយគូជូនមិត្តសំណព្វចិត្តក្នុងថ្ងៃខួបកំណើត
កម្សាន្ត
1.33K

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះ និងជាថៅកែគ្រឿងសម្អាង អ្នកនាងគង់ ចាន់ស្រីមុំ ជាមួយស្វាមី បានបណ្តើរគ្នាចូលរួមនៅក្នុងពិធីខួបកំណើតយ៉ាងអធិកអធ័ម របស់មិត្តភក្កិសំណព្វចិត្តម្នាក់ ដែលក្នុងនោះ ធ្វើឲ្យអ្នកចូលរួម Surprise យ៉ាងខ្លាំងដោយអ្នកនាងបានជូនកាដូក្រវិលពេជ្រមួយគូ ឲ្យមិត្តសំណព្វចិត្តនោះ នៅក្នុងកម្មវិធីថ្ងៃខួបកំណើត កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តារាស្រី អ្នកនាងគង់ ចាន់ស្រីមុំ ធ្វើឲ្យមិត្តសំណព្វចិត្តរំភើបរីករាយបំផុត ហើយបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរដែរ ព្រោះ កាដូ ក្រវិលពេជ្រមួយគូ នោះមានតម្លៃថ្លៃមិនធម្មតាឡើយ។

អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីចុងឆ្នាំ០២១៦ និងមានកូនស្រីយ៉ាងស្រស់ស្អាតមួយ ឈ្មោះ គឹម សីហ៍មរកត ទើបមានអាយុប្រហែល៥ខែប៉ុណ្ណោះ៕