អណ្ដាតជាអាទិ៍កន្លង! បុរសម្នាក់កំពុងជិះក្នុងឡានក្រុង និយាយទូរស័ព្ទខ្លាំងៗថា ខ្លួនជ្រុលដៃសម្លាប់គេម្នាក់ ហើយកំពុងរត់គេចមកភ្នំពេញ មានទាំងកាំភ្លើងខ្លី១ផងដែរ លុះមកដល់ភ្នំពេញ សមត្ថកិច្ចចាប់វាយខ្នោះតែម្ដង
ព័ត៌មាន
1.89K

រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រា កំពុងជិះក្នុងឡានក្រុង ស្រាប់តែនិយាយទូរស័ព្ទឆ្លងឆ្លើយគ្នាជាមួយមិត្តភក្កិថា ខ្លួនបានជ្រុលដៃសម្លាប់គេម្នាក់ ហើយកំពុងរត់គេចមកភ្នំពេញ មានទាំងកាំភ្លើងខ្លី១ដើមមកជាមួយផង ខណៈនោះមានមន្រ្តីប៉ូលិសស្លៀកពាក់ស៊ីវិលម្នាក់ស្តាប់ឮ បានរាយការណ៍ជូនសមត្ថកិច្ចស្ទាក់ចាប់ខ្លួនតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

បុរសម្នាក់នោះ ឈ្មោះ ឈុន សារី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករចាក់លូ។

មុនពេលកើតហេតុ បុរសម្នាក់កំពុងជិះឡានក្រុង ស្រាប់តែនិយាយទូរស័ព្ទឆ្លងឆ្លើយគ្នាជាមួយមិត្តភក្កិថា ខ្លួនបានជ្រុលដៃសម្លាប់គេម្នាក់ ហើយពេលនេះកំពុងរត់គេចមកភ្នំពេញ មានទាំងកាំភ្លើងខ្លី១ដើមមកជាមួយផង ខណៈនោះមានមន្រ្តីប៉ូលិសអន្តោប្រវេសន៍ស្លៀកពាក់ស៊ីវិលម្នាក់ជិះក្នុងរថយន្តក្រុង ជាមួយ ស្តាប់ឮ ក៍រាយការណ៍ជូនសមត្ថកិច្ចជំនាញ ។ លុះដល់ចំណុចដែលរថយន្តឈប់ គ្រាន់តែឃើញមានកម្លាំងសមត្ថកិច្ច ឈរនៅខាងមុខព្រោងព្រាត ជនសង្ស័យបានព្យាយាមរត់គេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលចំការមន ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត៕