ឈ្មោះកូនតារាចម្រៀង ខេមរៈ សិរីមន្ត ! កូនទី១ឈ្មោះខេមរៈ មន្តស្នេហ៍ កូនទី២ឈ្មោះខេមរៈ មន្តស្រ្ដី ចុះកូនទី៣ ឈ្មោះអីដែរ?
កម្សាន្ត
906

រាជធានីភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ទទួលបានកូនស្រីជាចំណងដៃដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀត កាលពីល្ងាចថ្ងៃទៅ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយភរិយារបស់លោកសម្រាលដោយការវះកាត់ នៅឯមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ។ ទារិកាដែលទើបសម្រាលនោះ មានសុខភាពល្អ និងមានរូបរាងមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។ តើប្រិយមិត្តដឹងទេថាលោក ខេមរៈ សិរីមន្ត ដាក់ឈ្មោះកូនស្រីនោះ ឈ្មោះអីដែរ?

តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត មានកូន៣នាក់ហើយ ដោយកូនទី១ គឺកូនប្រុស ដាក់ឈ្មោះថា ខេមរៈ មន្តស្នេហ៍ វ័យ៥ឆ្នាំ និងកូនទី២ គឺកូនស្រី ដាក់ឈ្មោះ ខេមរៈ មន្តស្រ្ដី មានវ័យជាង ២ឆ្នាំ។

ចំពោះកូនស្រីពៅ ទើបទទួលបាននោះ តារាចម្រៀង លោក ខេមរៈ សិរីមន្ត ដាក់ឈ្មោះ ខេមរៈ មន្តរាជនី ។

ទន្ទឹមនឹងភាពសប្បាយរីករាយដែលទទួលបានសមាជិកថ្មីនេះ លោកខេមរៈ សិរីមន្ត ក៏មិនភ្លេចអរគុណដល់ភរិយាជាទីស្រលាញ់របស់ខ្លួន ដែលខំបង្កើតកូនស្រីម្នាក់ទៀតឲ្យខ្លួនបែបនេះ ខណៈពេលដែលត្រូវឆ្លងកាត់ពេលវេលា និងភាពលំបាកនៅក្នុងការពពោះអស់ពេលជាង៩ខែមកនេះ៕