រាសីឡើងខ្ពស់ត្រដែត! មន្រ្តីប៉ូលិសចរាចរ អនុសេនីយ៍ទោ ជុំ ស៊ីថា អតីតតារាសម្តែងនិងម៉ូដែល ក្លាយជាកូនប្រសារម្ចាស់បុរី ដ៏ស្ដុកស្ដម្ភ
កម្សាន្ត
8.28K

រាជធានីភ្នំពេញ៖ តារាសម្ដែងប្រុស និងបង្ហាញម៉ូដ លោក ជុំ ស៊ីថា បាត់មុខសូន្យពីវិស័យសិល្បៈ ស្រាប់តែលេចមុខក្នុងឯកសណ្ឋានជាមន្រ្តីប៉ូលិសចរាចរ នៅតាមដងផ្លូវទៅវិញ ហើយអ្វីដែលធ្វើឲ្យកាន់តែមានការភ្ញាក់ផ្អើលថែមទៀតនោះ គឺមន្រ្តីប៉ូលិសចរាចរ ដ៍ស្រស់សង្ហាម្នាក់នេះ មិនដឹងក្លាយជាកូនប្រសារម្ចាស់បុរីដ៏ស្ដុកស្ដម្ភម្នាក់ តាំងពីពេលណាមក? ។

ស្ថិតក្នុងឯកសណ្ឋានជាប៉ូលីសចរាចរ លោក ជុំ ស៊ីថា បានបំពេញការងារបញ្ជាចរាចរណ៍លើដងផ្លូវយ៉ាងសកម្ម ជាពិសេសពេលមានបុណកយជាតិធំៗ ។ ជាក់ស្ដែង ពេលថ្មីៗនេះគឺក្នុងពិធីបុណ្យអុំទូកអកអំបុក កន្លងទៅថ្មីៗនេះ គឺលោកមិនបានឈប់សំរាក់ពីការងារដើម្បីនាំភរិយា និងកូនដើរកំសាន្តឡើយ គឺលោកនៅបំពេញការងារសម្រួលចរាចរណ៍នៅត្រង់គោលដៅរង្វង់មូលវិមានឯករាជ្យទាំងយប់ទាំងថ្ងៃ ។ រហូតភរិយាជាទីស្រឡាញ់នាំកូនស្រី ទៅដល់គោលដៅដែលលោកកំពុងតែសំរួលចរាចរណ៍ក្នុងពិធីបុណ្យនោះទៅវិញ ដោយថតរូបដ៏រីករាយជាមួយភរិយានិងកូន។ លោក ជុំ ស៊ីថា ថ្លែងថា៖ «បច្ចុប្បន្ន ខ្ញុំបានឈប់ពីសិល្បៈរយៈពេល ២ឆ្នាំហើយ ដោយចូលធ្វើជាមន្រ្តីនគរបាលចរាចរ ចាប់ពីឆ្នាំ២០១៣-២០១៤មកម្ល៉េះ និងមានថានន្តរសក្កិជាអនុសេនីយ៍ទោ (ស័ក្ត២) »។

ថ្មីៗនេះលោកអនុសេនីយ៍ទោ ជុំ ស៊ីថា បានបង្ហោះរូបភាពរបស់លោកនិងភរិយា តាមហ្វេសប៊ុក ក្នុងឱកាសទៅចូលរួមក្នុងពិធីបុកគ្រឹះការដ្ឋានសាងសង់ផ្ទះល្វែងក្នុងបុរីដ៍ធំមួយ ហើយលោកបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នលោកមានគូស្នេហ៍ ដែលជាកូនរបស់ម្ចាស់បុរី DT។

ជាមួយគ្នានេះលោកបានលួចបង្ហើបឲ្យដឹងថា លោកមានគម្រោងថានឹងចូលរោងការនៅចុងឆ្នាំក្រោយនេះ ពោលគឺនៅចុងឆ្នាំ២០១៩។

អ្វីបានប្រែប្រួលអស់ទៅហើយ អតីតតារាសម្ដែង លោកអនុសេនីយ៍ទោ ជុំ ស៊ីថា ប្រហែលមិនចូលប្រឡូកក្នុងវិស័យសិល្បៈវិញទេ៕