អតីតតារាសម្ដែងស្រីសិចស៊ី២រូបដែលបានបាត់ទីផ្សារក្នុងវិស័យសិល្បៈ បង្កជម្លោះពាក្យសម្ដីដ៏រ៉ាំរ៉ៃក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបែកធ្លាយរហូតដល់ការប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចគ្មានចំណាត់ការ
កម្សាន្ត
11.3K

ភ្នំពេញ ៖ ថ្មីៗនេះមហាជនជាច្រើនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងចំពោះអតីតតារាសម្ដែងស្រីសិចស៊ី២រូប ឬក៏ហៅបានថាជាតារាស្រីដែលបាត់ទីផ្សារក្នុងវិស័យសិល្បៈ ប៉ុន្តែកំពុងត្រូវប៉ាន់នៅទីផ្សារផ្សេង បានបង្កជម្លោះពាក្យសម្ដីផ្លែផ្កាឌឺដងដាក់គ្នាដ៏រ៉ាំរ៉ៃគ្មានថ្ងៃបញ្ចប់ក្នុងបណ្ដាញសង្គមហ្វេសបុកជាសាធារណៈអស់រយៈពេលយូរណាស់មកហើយ ប៉ុន្តែថ្មីៗនេះនៅក្នុងជម្លោះដ៏គួរអោយចាប់អារម្មណ៍ គឺភាគីតារាស្រីទាំង២រូប បានអួតគំរាមដាក់គ្នាសុទ្ធតែមានភស្ដុតាងដែលបង្ហាញអំពីការការប្រើប្រាស់គ្រឿងញៀន។

ម្ចាស់គណនីហ្វេសបុកឈ្មោះ Ly Sokuntheary ដែលគេស្គាល់ថាជាអតីតតារាសម្ដែងស្រីឈ្មោះ បេនី យ៉ាំ និងម្ចាស់គណនីហ្វេសបុកឈ្មោះ Lyla Vin ដែលគេស្គាល់ថាជាអតីតតារាសម្ដែងស្រីឈ្មោះ លីឡា អ្នកទាំង២សុទ្ធតែអតីតតារាសម្ដែងមានបទពិសោធន៍សម្ដែងបែបសិចស៊ីនិងស្រើបស្រាល ក្នុងMVបទចម្រៀងជាច្រើន ប៉ុន្តែនាពេលបច្ចុប្បន្ននេះហាក់បីដូចជាបាត់ទីផ្សារក្នុងវិស័យសិល្បៈស្ងាត់ឈឹងតែម្ដង។

លោក ហេង ឡុង តំណាងអោយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរ បានអោយដឹងនាពេលកន្លងមកថា ជម្លោះនេះគឺជារឿងបុគ្គលមិនមែនជារឿងសិល្បៈនោះទេ លោកបានបញ្ជាក់ថាអតីតតារាស្រីទាំង២រូបនេះគឺមិនមានឈ្មោះជាសមាជិកក្នុងសមាគមន៍សិល្បករខ្មែរនោះទេ ដូច្នេះរឿងនេះជម្លោះនេះគឺជារឿងបុគ្គល មិនមានពាក់ព័ន្ធជាមួយអ្នកសិល្បៈស្អាតស្អំ ជាពិសេសសិល្បករក្នុងសមាគមន៍ឡើយ។

នៅក្នុងជម្លោះរវាងអតីតតារាសម្ដែងស្រីទាំង២រូបនេះ គឺយើងពុំដឹងថាផ្ដើមចេញពីមូលហេតុអ្វីនៅឡើយទេដែលបានអូសបន្លាយអស់រយៈពេលជាយូរខែមកហើយ ក៏ប៉ុន្តែមហាជនបានលើកឡើងថា ជម្លោះនេះគឺគ្រាន់តែចង់ទាយយកការចាប់អារម្មណ៍របស់មហាជនមកវិញប៉ុណ្ណោះ។ អ្វីដែលយើងសង្កេតឃើញនៅក្នុងជម្លោះពាក្យសម្ដីដ៏ស៊ីសាច់ហុតឈាមគ្នានេះ ក៏បានបែកធ្លាយចេញនូវភស្ដុតាងមួយចំនួននៃការប្រើប្រាស់គ្រឿងញៀនរបស់អ្នកទាំង២ ដែលភស្ដុតាងទាំងនោះត្រូវបានយកមកអួតគំរាមគ្នាជាសាធារណៈក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយមិនខ្លាចញញើតនិងច្បាប់ អ្វីដែលសំខាន់នោះគឺយើងចង់ដឹងអំពីទីតាំងដែលផ្ដល់អោយអ្នកប្រើប្រាស់គ្រឿងញៀនដោយសេរីមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញ គឺមានតែសួរអតីតតារាស្រីទាំង២ដួងនិងហើយទើបដឹងច្បាស់អំពីទីតាំងនោះ តើអ្នកចែកចាយអោយប្រើប្រាស់ចេញពីប្រភពណា? ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់ឃើញមានចំណាត់ការណាមួយរបស់សមត្ថកិច្ចចំពោះអតីតតារាសម្ដែងស្រីសិចស៊ីទាំង២រូបនេះនៅឡើយទេ។

រូបភាព៖ សារឆ្លងឆ្លើយដាក់គ្នាដែលបង្ហាញអំពីការប្រើប្រាស់គ្រឿងញៀន 

គួរបញ្ជាក់ថា សកម្មភាពបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចក្នុងពេលបច្ចុប្បន្នគឺមានភាពខ្លាំងក្លាគួរអោយកត់សំគាល់ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យដែលប្រើប្រាស់និងជួញដូរគ្រឿងញៀនជាច្រើននាក់បញ្ជូនទៅពន្ធនាគារដើម្បីផ្ដន្ទាទោស ដូចកាលពីពេលថ្មីៗកន្លងមកនេះនិស្សិត៣រូប ដែលសិក្សានៅសាកលវិទ្យាល័យផ្នែកច្បាប់ គ្រាន់តែជិះម៉ូតូមកឈប់នោមនៅចំណុចក្បែរទីតាំងគោលដៅដែលសកម្មនិងការចែកចាយគ្រឿងញៀនដោយមិនបានដឹង ក៏ត្រូវសមត្ថកិច្ចជំនាញមួយក្រុមប្រដាប់ដោយអាវុធស្លៀកពាក់ស៊ីវិល ដេញចាប់អូសចូលក្នុងរថយន្តយ៉ាងប្រញាប់ បញ្ជូនទៅអគ្គស្នងការនគរបាលជាតិដើម្បីធ្វើការសួរនាំនិងពិនិត្យទឹកនោមរកសារធាតុញៀនប៉ុន្តែគ្មាន ក៏អោយត្រឡប់មកវិញដែលធ្វើអោយប៉ះពាល់កិត្តិយសរបស់និស្សិតទាំង៣រូបយ៉ាងខ្លាំង នេះបង្ហាញអោយឃើញអំពីជំនាញរបស់សមត្ថកិច្ចគឺ ស៊ូចាប់ខុសប្រសើជាងមិនបានចាប់។

វិដេអូ៖ សកម្មភាពសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹម

វិដេអូ៖ និស្សិត៣រូបសុំធ្វើការបកស្រាយស្វែងរកកិត្តិយសឡើងវិញក្រោយពេលសមត្ថកិច្ចចាប់ច្រឡំ

ហើយយើងរង់ចាំមើលតើវាសនារបស់អតីតតារាសម្ដែងស្រីសិចស៊ីទាំង២រូបដែលបានអួតគ្នារឿងប្រើប្រាស់គ្រឿងញៀនមានទាំងភស្ដុតាងរៀងខ្លួននិងស្គាល់ទីតាំងចែកចាយនិងប្រើប្រាស់ច្បាស់នោះ សមត្ថកិច្ចនិងមានវិធានការណ៍យ៉ាងដូចម្ដេច? ឬតារាៗប្រើប្រាស់គ្រឿងញៀនគឺគ្មានទោស?ឬសមត្ថកិច្ចមិនហ៊ានចាត់ការអតីតតារាសម្ដែងស្រីទាំង២រូបនេះដែលកំពុងបង្កព្យុះភ្លៀងពេញបណ្ដាញសង្គមហ្វេសបុករឿងអួតការប្រើប្រាស់គ្រឿងញៀន? យើងនឹងរង់ចាំមើលលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មីៗនេះ តើនឹងមានចំណាត់ការយ៉ាងដូចម្ដេច?

TVFB មិនអាចសុំការបំភ្លឺពីអតីតតារាសម្ដែងស្រីសិចស៊ីទាំង២រូបបាននៅឡើយទេ ពាក់ព័ន្ធនិងជម្លោះពាក្យសម្ដីឈានដល់ការអួតដាក់គ្នារឿងមានភស្ដុងនៃការប្រើប្រាស់គ្រឿងញៀន និងទីតាំងដែលផ្ដល់អោយការប្រើប្រាស់គ្រឿងញៀនដោយសេរីនោះ ហើយ TVFB និងរង់ចាំធ្វើការបំភ្លឺជូន២៤ម៉ោង៕ អត្ថបទ៖ ខ្លូត​ សុផានេត្រ