មកទៀតហើយ!! ក្រុមស្ទាវជនជាតិចិនដេញកាប់គ្នាជាងក្នុងរឿងទៅទៀត សមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនជាច្រើននាក់ផ្អើលទាំងកណ្តាលរាត្រីក្នុងក្រុងព្រះសីហនុ
ព័ត៌មាន
2.25K

ក្រុងព្រះសីហនុ៖ ក្រុមស្ទាវជនជាតិចិនមួយក្រុមបានផឹកស៊ីស្រវឹង មានទំនាស់សម្តីគ្នាហើយក៏បានប្រើអំពើហិង្សាដេញវាយកាប់ចាក់គ្នាផ្អើលអស់សមត្ថកិច្ចខេត្តព្រះសីហនុនៅសមុទ្រឆ្នេរអូរឈើទាលទាំងកណ្តាលរាត្រី ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៨ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនជាតិចិនមួយក្រុមបានផឹកស៊ីនៅក្នុងឆ្នេរសមុទ្រអូឈើទាលហើយក៏បានទាស់សម្តីគ្នាជាមួយក្រុមម្ខាងទៀត ភា្លមៗនោះក្រុមទាំងពីរក៏បានដេញវាយគ្នាទៅវិញទៅមកផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុខាងលើ ហើយប្រជាពលរដ្ឋបានខលហៅសមត្ថកិច្ចដើម្បីធ្វើការបង្ក្រាប។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា ដែកទីបជ្រុង កាំបិតជាច្រើនដើម និងឃាត់ខ្លួនជនជាតិចិនបានចំនួន៥នាក់៕