លោកដ្ឋី ម្ចាស់បទអ្នកថ្មីទើបនឹងចេញបទចម្រៀងថ្មីមួយ បែបមនោសញ្ចេតនា ដែលរៀបរាប់អំពីរឿងពិត...
កម្សាន្ត
1.59K

លោក ដ្ឋី ដែលជាក្រុមការងារអង្គភាពព័ត៌មាន TVFB ហើយជាប្អូនបង្កើតរបស់លោក សុវណ្ណ រិទ្ធី លោក សុវណ្ណ រិទ្ធីគីន ហើយគាត់ក៏ជាអ្នកសិល្បៈផ្នែកចម្រៀងតាំងពីយូរណាស់មកហើយ បទដែលគាត់ទទួលបានការគាំទ្រខ្លាំងគឺបទចម្រៀងដែលមានចំណងជើងថា អ្នកថ្មី កាលរូបគាត់ច្រៀងជាមួយក្រុម ប៉ុន្តែក្រុមរបស់គាត់បានបែកគ្នាទៅហើយ។ ហើយអ្វីដែលគួរទទួលការចាប់អារម្មណ៍បន្ថែមទៀតនោះគឺ short film បទឧបសគ្គស្នេហ៍ដែលគាត់សម្ដែងជាតួឯកប្រុសនៅក្នុងបទចម្រៀងនោះ និងបទ សំពត់ឆែក

ថ្មីៗនេះគាត់ទើបតែ Post នៅបទថ្មីមួយនៅក្នុងក្នុងទំព័រ Page ហ្វេសប៊ុកផ្លូវការរបស់គាត់ផ្ទាល់គឺបទចម្រៀងចំណងជើង មិនមែនជារឿងដែលលេងសើច ដែលកាលពីពេលគាត់ផុស official trailer ហើយក៏មានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រហើយនៅមុននេះបន្តិច​ Page និង YouTube របស់គាត់ផ្ទាល់ក៏បានផុសបទចម្រៀង full ហើយជាប្រភេទ lyric video ដែលបទចម្រៀង មិនមែនជារឿងលេងសើច នេះគឺនិយាយពីរឿងពិតមួយរបស់បុរសម្នាក់ ដោយអត្ថន័យចេញពីស្នេហាបុរសនារីមួយគូរដែលមុនដំបូងស្រលាញ់គ្នាខ្លាំង បន្ទាប់មកភាគីខាងស្រីគេក៏បានបែកចិត្តហើយគេអស់ចិត្តពីខាងប្រុស ចំណែកខាងប្រុសដែលនៅស្រឡាញ់ខាងស្រីនោះវិញគឺនៅតែនឹករលឹក ចិត្តមិនដាច់ចិត្ត ហើយក៏ដឹងខ្លួនថាខាងស្រីគេអស់ចិត្តពីយើងទៅហើយ ប៉ុន្តែចុងក្រោយគឺគ្មានអ្វីក្រៅពីដើរចេញពីគេនោះទេ។

ចង់ដឹងថា បទចម្រៀងនេះមានអត្ថន័យយ៉ាងណា សូមប្រិយមិត្តសូមចុច play video នៅខាងក្រោមទស្សនាទាំងអស់គ្នា

បទចម្រៀង៖ សំពត់ឆែក