លោក សុវណ្ណ រិទ្ធី នឹងដាក់ពាក្យប្ដឹងអ្នកដែលបង្កើតគណនីហ្វេសបុកក្លែងក្លាយដោយប្រើរូបថតនិងឈ្មោះរបស់លោកក្នុងគោលបំណងមិនល្អ
ព័ត៌មាន
1.43K

ភ្នំពេញ ៖ លោក សុវណ្ណ រិទ្ធី អគ្គនាយកអង្គភាពព័ត៌មាន TVFB បានធ្វើការបដិសេដចំពោះគណនីហ្វេសបុកក្លែងក្លាយមួយចំនួនដែលបង្កើតឡើងប្រើរូបថតរបស់លោកក៏ដូចជាឈ្មោះរបស់លោក ក្នុងបំណងបន្លំអោយមហាជនមានការយល់ច្រឡំ ឬក៏យកទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍អ្វីមួយដែលខុសនិងច្បាប់។

សូមបញ្ជាក់ថា គណនីហ្វេសបុកផ្លូវការរបស់លោក សុវណ្ណ រិទ្ធី គឺមានតែ១ប៉ុណ្ណោះឈ្មោះ Sovann Rithy (https://www.facebook.com/rithy.sovann.5) ដែលមានប្រិយមិត្តស្រលាញ់ចូលចិត្ត Followed ជាង២០ម៉ឺននាក់។ លោក សុវណ្ណ រិទ្ធី បានបញ្ជាក់ថារាល់គណនីក្លែងក្លាយទាំងអស់ដែលប្រើប្រាស់រូបថតនិងឈ្មោះរបស់លោកដែលយកទៅប្រើប្រាស់ខុសនិងច្បាប់ផ្សេងៗគឺលោកពុំទទួលខុសត្រូវឡើយ ហើយលោកនិងដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីស្វែងរកជនដែលប្រើប្រាស់គណនីក្លែងក្លាយទាំងនេះដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកក៏បានសំណូមពរអោយប្រជាពលរដ្ឋជួយផ្ដល់ព័ត៌មាន ប្រសិនបើប្រទះឃើញមានគណនីក្លែងក្លាយដែលប្រើប្រាស់រូបថតនិងឈ្មោះរបស់លោក សូមធ្វើការទំនាក់ទំនងមកលេខ 092444167 ឬក៏ផ្ញើសារមកកាន់គណនីហ្វេសបុកផ្លូវការរបស់លោក Sovann Rithy (https://www.facebook.com/rithy.sovann.5) ដើម្បីយើងមានវិធានការទាន់ពេលវេលា៕