បាបកម្មមិនចាំជាតិក្រោយ! ជំទាវលី អ៊ុំអេង ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរំលោភដីប្រជាពលរដ្ឋជាង១០ហិកតារ
ព័ត៌មាន
3.81K

ខេត្តសៀមរាប៖ លោកជំទាវ លី អ៊ុំអេង ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភដី ប្រជាពលរដ្ឋ៩គ្រួសារ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមបង្គាប់របស់លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

មុនពេលចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ចំពោះករណីនេះគឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។

ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានចោទលោកជំទាវ លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតារ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការអំពាវនាវឱ្យទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក ជា សុផារ៉ាជា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ដល់ពួកគាត់ផងដែរ៕