ស្ដាប់អ្នកគ្រប់គ្រងកម្មវិធីកម្សាន្ត! លោកចា រិទ្ធី ផ្ញើសារទៅប៊ុត សីហា ថា ខ្លាចប្អូនយល់ច្រឡំថា រឿងនេះត្រូវបានធ្លាយចេញពីបង សូម្បីមួយម៉ាត់ ក៍បងមិនបាននិយាយ ហេតុអ្វី រឿងនេះកើតឡើងចំពោះប្អូន?
កម្សាន្ត
3.95K

រាជធានីភ្នំពេញ៖ ប៉ុន្មានម៉ោងក្រោយតារាចម្រៀងប៊ុត សីហា មិនបានបញ្ជាក់ប្រាប់អ្នកលេងសង្គមហ្វេសប៊ុកពីមូលហេតុនៃការខកខានមិនបានមកឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍នោះតែ បែរប្រតិកម្មបាញ់តបតអ្នករិះគន់ទាំងនោះវិញថានរណាមិនចង់បានលុយ នរណាមិនចង់ឡើងច្រៀង? ខ្ញុំក៍ចេះហត់ដែរ ហើយអារឿងជេរ រឿងយល់ច្រឡំហ្នឹងសូម កាត់បន្ថយទៅ។សូមចេះរស់នៅឲ្យមានសុជីវធម៌ផង ចេះមានខួរជាខ្មែរផង កុំចេះតែខាំខ្ញុំពេក នោះមក លោក ចា រិទ្ធី ក៏បានចេញមុខផ្ញើសារបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុក និងបានបង្ហាញអារម្មណ៍ពិតប្រាប់ទៅកាន់តារាចម្រៀងរូបនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត ព្រោះថាដំណឹងទាំងនេះ លោកមិនបាននិយាយដោយផ្ទាល់ ប្រាប់ទៅកាន់អ្នកណាម្នាក់នោះទេ។ ហើយរឿងដែលលោកមកយឺត និងមិនគោរពពេលវេលានោះ លោកក៏បានចាត់ទុកថាជារឿងធម្មតាទៅហើយ ព្រោះតារាជាច្រើនក៏ធ្លាប់មានបញ្ហាបែបនេះដែរ។

សាររបស់លោក ចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីកម្សាន្ត នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ផ្ញើជូនប៊ុត សីហា តារាជាម្ចាស់ពានជយលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodiaរដូវកាលទី១ មានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖

សួស្ដីប្អូនប្រុសប៊ុត សីហា ជាទីស្រឡាញ់ បងទើបនឹងឃើញតាមរយៈបណ្ដាញសង្គមfacebook គេចុះពីប្អូននិងបង។ ពេលបងអានហើយ បងមានអារម្មណ៍អាណិតប្អូនណាស់ មិនគួររឿងតូចសោះ បែរក្លាយជារឿងធំ ។ ម្យ៉ាងទៀតបងខ្លាចប្អូនយល់ច្រឡំថា រឿងនេះត្រូវបានធ្លាយចេញពីបង។ បងសូមប្រាប់ប្អូនថា រឿងប្អូនមកច្រៀង រឺមិនមកច្រៀង វាជារឿងតូចណាស់សម្រាប់បង ព្រោះកន្លងមក បងតែងជួបរឿងបែបនេះជារឿយៗ គឺមានតារាចម្រៀងខ្លះ ដល់ម៉ោងផ្សាយផ្ទាល់ហើយ ទើបគេប្រាប់ថាឈឺ មកមិនបាន។ អ្នកខ្លះខលមកប្រាប់ថា ជាប់ចរាចរណ៍។ ខ្លះថាធ្វើសក់មិនទាន់។ អ្នកខ្លះមកយឺតចង់ផុតម៉ោងផ្សាយហើយ ទើបមកដល់។ បញ្ហាទាំងនេះ បងតែងអធ្យាស្រ័យ ហើយដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងល្អ ហើយមិនដែលឲ្យប៉ះពាល់កិត្តិយសដល់តារាចម្រៀងណាម្នាក់ទេ។

លោក ចា រិទ្ធី បានសរសេរបន្ដថា រឿងដែលកើតកន្លងមកនេះ មិនមែនបងតាំងចិត្តធ្វើជាមិនដឹងនោះទេ តែបងជាមនុស្សចឹង ជួបបញ្ហាត្រូវតែដោះស្រាយ ។ បងមិនអង្គុយរអ៊ូទេ ហើយកន្លងមក បងតែងតែជួយបើកឱកាសឲ្យប្អូនៗទាំងអស់គ្នា គឺមិនដែលបិទ រឺបំផ្លាញកិត្តិយសតារាចម្រៀងណាម្នាក់ឡើយ។ តែចំណែករឿងប្អូនវិញ សូម្បីមួយម៉ាត់ ក៍បងមិនបាននិយាយ ហើយទុកចិត្តដែរ តែមិនដឹងហេតុអ្វី បានជាមានរឿងនេះកើតឡើងចំពោះប្អូន។ ឲ្យបងសូមទោស ហើយចូលរួមសោកស្ដាយផង ។

ពីបង ចា រិទ្ធី ដែលនៅតែអាណិត និងស្រឡាញ់ប្អូន!