បុរសម្នាក់ទៅឆក់ត្រី បែរជាឆ្លងចរន្តអគ្គិសនីឆក់ស្លាប់​ យ៉ាងអាណោចអាធ័ម
ព័ត៌មាន
98

ព្រះវិហារ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានបុរសម្នាក់ បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជេដ្ឋ ចាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន បានស្លាប់ខណ:ដែលទៅឆក់ត្រីតែម្នាក់ឯង ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕