អុញនោះ! ប៊ុត សីហា បាញ់អ្នករិះគន់វិញថា នរណាមិនចង់បានលុយ ? ខ្ញុំក៍ចេះហត់ដែរ ចេះមានខួរជាខ្មែរផង កុំចេះតែខាំខ្ញុំពេក
កម្សាន្ត
1.61K

រាជធានីភ្នំពេញ៖ ក្រោយពេលលេចដំណឹងមកថា លោកចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីកម្សាន្ត បានហៅប៊ុត សីហា ឡើងប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ដោយមានការព្រមព្រៀងគ្នាជាក់ច្បាស់ ស្រាប់តែដល់ម៉ោងច្រៀងមិនឃើញវត្តមានតារាជាម្ចាស់ពានជយលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodiaរដូវកាលទី១ ឡើងឆាកទេ ធ្វើឲ្យលោករៀបចំដាក់តារាចម្រៀងថ្មីជំនួសស្ទើរតែមិនទាន់មក ធ្វើឲ្យអ្នកលេងសង្គមហ្វេសប៊ុករិះគន់ជាច្រើន ដោយអ្នកខ្លះរិះគន់ធ្ងន់ៗថា ប៊ុត សីហា ជាមនុស្សអត់កំណើត និងប្រៀបប្រដូចទៅឆ្កែឆ្មាជាដើម។

តែយ៉ាងណា តារាចម្រៀងប៊ុត សីហា មិនបានបញ្ជាក់ប្រាប់អ្នកលេងសង្គមហ្វេសប៊ុកពីមូលហេតុនៃការខកខានមិនបានមកឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍នោះតែ បែរប្រតិកម្មតបអ្នករិះគន់ទាំងនោះថានរណាមិនចង់បានលុយ នរណាមិនចង់ឡើងច្រៀង? ខ្ញុំក៍ចេះហត់ដែរ ហើយអារឿងជេរ រឿងយល់ច្រឡំហ្នឹងសូម កាត់បន្ថយទៅ។សូមចេះរស់នៅឲ្យមានសុជីវធម៌ផង ចេះមានខួរជាខ្មែរផង កុំចេះតែខាំខ្ញុំពេក។

ថ្មីៗនេះ ប៊ុត សីហា តារាជាម្ចាស់ពានជយលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodiaរដូវកាលទី១ បានបង្ហោះសារ តបទៅពួកអ្នកលេងសង្គមហ្វេសប៊ុកដែលរិះគន់ខ្លួនពីរឿងខកខានមិនបានឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍នោះថា រឿងខ្លះ បងប្អូនកុំតាមតែគេញាក់ពេក។ នរណាមិនចង់បានលុយ នរណាមិនចង់ឡើងច្រៀង? ខ្ញុំក៍ចេះហត់ដែរ ហើយអារឿងចេះចុះ រឿងយល់ច្រឡំ ឬរឿងអីនឹង បើអាច សូមកាត់បន្ថយទៅ។ ខ្ញុំក៍ជាខ្មែរដែរ ហើយខំខមិនជេរខ្ញុំឆ្កែឆ្មានឹង តើអ្នកជាអ្វី ? អ្នកមានចំណេះដឹងអើយ បើអស់លោកត្រូវគេជេរវិញ អស់លោកចេះឈឺទេ?។ ខ្ញុំត្រូវការអ្នកគាំទ្រ អ្នកស្រឡាញ់ អ្នកយល់ចិត្តខ្ញុំ ព្រោះមានតែអ្នកគាំទ្រ អ្នកស្រឡាញ់ អ្នកយល់ចិត្តខ្ញុំ និងធីមមរតកមេឌៀទេដែលជួយខ្ញុំ មិនមែនអ្នកជេរនឹងទេ។ សូមចេះរស់នៅឲ្យមានសុជីវធម៌ផង ចេះមានខួរជាខ្មែរផង។ កុំចេះតែខាំខ្ញុំពេក។

គួររំលឹកថា កាលមានបញ្ហាជាមួយក្រុមហ៊ុន ហង្សមាស លោក មាស រិទ្ធី អគ្គនាយរង ទូរទស្សន៏ ហង្សមាស និងជាអត្ថាធិប្បាយព័ត៌មានដែរនោះ បានបញ្ជាក់ថាក្រុមហ៊ុន ហង្សមាស បដិសេធ មិនទទួលយក ប៊ុត សីហា មកចូលផលិតកម្មវិញឡើយ បើទោះបីជាកែខ្លួនឡើងវិញក៏ដោយ ព្រោះថា កន្លងមក ក្រុមហ៊ុន បានដឹងថា លោក ប៊ុត សីហា ម្ចាស់ពានរង្វាន់ The Voice Cambodiaរដូវកាលទី១ ប្រើប្រាស់គ្រឿងញៀនជាយូរណាស់មកហើយ ប៉ុន្តែក្រុមហ៊ុនបានទុកពេលឲ្យកែខ្លួន។

លោក មាស រិទ្ធី បានថ្លែងថា ទោះបីជាមានការអនុគ្រោះ និងយោគយល់ពីផលិតកម្មហង្សមាស យ៉ាងណាក្ដី ប៊ុត សីហា ហាក់ដូចជាមិនភ្ញាក់រលឹកនៅតែបន្តប្រើប្រាស់គ្រឿងញៀន និងមិនគោរពពេលវេលានៅពេលក្រុមហ៊ុន មានការងារណាត់ម៉ោង ៨ ព្រឹកលោកបែរជាមកដល់ ម៉ោង១០ ឬមិនមកក៏មាន ដោយគ្មានការជូនដំណឹងជាមុន។ ការមិនគោរពពេលវេលានេះហើយទើបធ្វើឲ្យហង្សមាសកាត់បន្ថយចម្រៀង និងការងារពីតារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ៕