ទឹកប្រាក់លើកទឹកចិត្ត១០០០ដុល្លារអាមេរិក ប្រសិនបើជម្រើសជាតិឈ្នះ ហើយ ២០០០ដុល្លារទៀតបើឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា ទឹកប្រាក់លើកទឹកចិត្ត១០០០ដុល្លារអាមេរិកនឹងធ្លាក់ដល់ដៃមន្ត្រី ព្រមទាំងកីឡាករជម្រើសជាតិកម្ពុជា ប្រសិនបើពួកគេទទួល​បាន​ជ័យជម្នះ​ក្នុងមួយប្រកួតនៅវគ្គចែកពូល AFF Suzuki Cup 2018 នេះ។

មិនតែប៉ុណ្ណោះ ប្រសិនបើក្រុមជម្រើសជាតិមានឱកាសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត រថវិកា២០០០ដុល្លារអាមេរិកទៀតនឹងត្រូវផ្ដល់ដល់ក្រុមការងារ និងកីឡាករ ទាំងអស់បន្ថែមទៀត។ 

សូមរំឮកផងដែរថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៨ វិច្ឆិកា នេះវេលាម៉ោង៦និង៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិ បន្តជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា ថ្ងៃទី១២ វិច្ឆិកា, ប៉ះភ្ញៀវឡាវ ថ្ងៃទី២០ វិច្ឆិកា និងបិទពូល A ជាមួយម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី២៤ វិច្ឆិកា៕