កប់ហ្មងម្ដងនេះ! តារាសិចស៊ី នាង ចោម ច័ន្ទ តុបតែងខ្លួនដូចតុក្កតាជប៉ុនបេះបិទ រួចបង្ហោះសារថាពេលខ្លះចង់ក្លាយជាតុក្កតាកម្តងៗ
កម្សាន្ត
10.1K

រាជធានីភ្នំពេញ៖ តារាសិចស៊ី នាង ចោម ច័ន្ទ ដែលចូលចិត្តតុបតែងខ្លួនលេងស្ទីលសិចស៊ី ប្លែកៗ មិនចាញ់នារីសិចស៊ី ប៉ែកអ៊ឺរ៉ុបប៉ុន្មានឡើយ។   ខណៈពីមួយថ្ងៃទៅមួយថ្ងៃ នាងបានតុបតែងខ្លួន លេងស្ទីលប្លែកៗ បែបសិចស៊ី ស្រដៀងនឹងនារីប៉ែកអ៊ឺរ៉ុបនោះ  ថ្មីៗនេះ នាងបានតុបតែងខ្លួនដូចតុក្កតាជប៉ុនបេះបិទ ធ្វើឲ្យប្រិយមិត្តតារាហ្វេសប៊ុកចាប់អារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ជាមួយនឹងការតែងខ្លួន ដូចបេះបិទនឹងតុក្កតាជុប៉ុននោះ។

តែការតុបតែងខ្លួនសិចស៊ីបញ្ចេញគល់ភ្លៅ លេចដើមទ្រូងទ្រលុកតទ្រលន់ធ្វើឲ្យប្រុសៗមានអារម្មណ៍រំភើបញាប់ញ័ររហូតក្ដៅខ្លួនគ្រប់ៗគ្នាបែបនេះ មិនមែនជាលើកទី១ទេ គឺអាចចាត់ទុកថា ជារឿងធម្មតារបស់តារាសិចស៊ី នាង ចោម ច័ន្ទនេះ ទៅហើយ។ គ្រាន់តែលើកនេះ ហាក់ប្លែកខុសធម្មតា ខណៈនាងតែងខ្លួនជាតុក្កតាជប៉ុន ហើយបង្ហោះសារមួយក្នុងបណ្តាញសង្គមថា៖ «ពេលខ្លះចង់ក្លាយជាតុក្តាម្តងៗ ព្រោះមិនហត់គ្រប់យ៉ាង»៕