ប៊ុត សីហា មានបញ្ហាទៀតហើយ! ដល់ម៉ោងឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ស្រាប់តែតារាចម្រៀងប៊ុត សីហា មិនដឹងនៅឯណា? ដូចក្រុមហ៊ុនហង្សមាស មែន
កម្សាន្ត
18.2K

រាជធានីភ្នំពេញ៖ កន្លងមក ផលិតកម្មហង្សមាស ធ្លាប់រអ៊ូរទាំថា ប៊ុត សីហា មិនគោរពពេលវេលា នៅពេលក្រុមហ៊ុន មានការងារណាត់ម៉ោង ៨ ព្រឹក លោកបែរជាមកដល់ ម៉ោង១០ ឬមិនមកក៏មាន ដោយគ្មានការជូនដំណឹងជាមុន។ ខណៈស្រាប់លេចដំណឹងមកថា លោកចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីកម្សាន្ត បានហៅប៊ុត សីហា ឡើងប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ដោយមានការព្រមព្រៀងគ្នាជាក់ច្បាស់ ស្រាប់តែដល់ម៉ោងច្រៀងមិនឃើញវត្តមានតារាជាម្ចាស់ពានជយលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodiaរដូវកាលទី១ ឡើងឆាកទេ ធ្វើឲ្យលោករៀបចំដាក់តារាចម្រៀងថ្មីជំនួសស្ទើរតែមិនទាន់។

តែយ៉ាងណាលោកចា រិទ្ធី មិនបានបង្ហាញការខឹងសម្បាអ្វី ចំពោះតារាជាម្ចាស់ពានជយលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ នោះទេ គ្រាន់តែសាធារណជនយល់ថាការធ្វើបែបនេះដូចទៅនឹងប៊ុត សីហា ធ្វើដាក់ហង្សមាសប៉ុន្មានឆ្នាំមុននោះដែរ ។

ប្រសិនបើរឿងរ៉ាវខាងលើនេះជាការពិតមែន វាជារឿងមួយគួរឲ្យខ្មាសអៀនជាទីបំផុត។

គួររំលឹកថា កាលមានបញ្ហាជាមួយក្រុមហ៊ុន ហង្សមាស លោក មាស រិទ្ធី អគ្គនាយរង ទូរទស្សន៏ ហង្សមាស និងជាអត្ថាធិប្បាយព័ត៌មានដែរនោះ បានបញ្ជាក់ថាក្រុមហ៊ុន ហង្សមាស បដិសេធ មិនទទួលយក ប៊ុត សីហា មកចូលផលិតកម្មវិញឡើយ បើទោះបីជាកែខ្លួនឡើងវិញក៏ដោយ ព្រោះថា កន្លងមក ក្រុមហ៊ុន បានដឹងថា លោក ប៊ុត សីហា ម្ចាស់ពានរង្វាន់ The Voice Cambodiaរដូវកាលទី១ ប្រើប្រាស់គ្រឿងញៀនជាយូរណាស់មកហើយ ប៉ុន្តែក្រុមហ៊ុនបានទុកពេលឲ្យកែខ្លួន។

លោក មាស រិទ្ធី បានថ្លែងថា ទោះបីជាមានការអនុគ្រោះ និងយោគយល់ពីផលិតកម្មហង្សមាស យ៉ាងណាក្ដី ប៊ុត សីហា ហាក់ដូចជាមិនភ្ញាក់រលឹកនៅតែបន្តប្រើប្រាស់គ្រឿងញៀន និងមិនគោរពពេលវេលានៅពេលក្រុមហ៊ុន មានការងារណាត់ម៉ោង ៨ ព្រឹកលោកបែរជាមកដល់ ម៉ោង១០ ឬមិនមកក៏មាន ដោយគ្មានការជូនដំណឹងជាមុន។ ការមិនគោរពពេលវេលានេះហើយទើបធ្វើឲ្យហង្សមាសកាត់បន្ថយចម្រៀង និងការងារពីតារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ៕