ចំថ្ងៃឆ្លងឆ្នាំសកលFloyd ចេញវាយក្រៅប្រទេសប៉ះអ្នកប្រដាល់មិនដែលចាញ់ជប៉ុន Nasukawa
កម្សាន្ត
3.39K

(តូក្យូ)៖ Floyd Mayweather អ្នកប្រដាល់អាមេរិក ប្រកួតក្រៅប្រទេសជាលើកដំបូង កីឡាករជប៉ុន Tenshin Nasukawa ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Saitama ប្រទេសជប៉ុន ជាប្រកួតក្នុងកម្មវិធី Rizin 14 ដែលចំថ្ងៃឆ្លងឆ្នាំសកលនេះហើយ ។ 

ចំពោះកីឡាករជើងខ្លាំងជប៉ុន Tenshin Nasukawa ទើបតែមានវ័យ២០ឆ្នាំ តែបទពិសោធន៍ច្រើនក្នុងប្រដាល់សេរី ឬគុនចម្រុះ រូបគេបានឆ្លង់កាត់ប្រដាល់សេរីបាន ២៧ប្រកួតដែលមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ៕ 

 បើតាមសារព័ត៌មាន BCC បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ នៅក្នុងថ្ងៃនេះអ្នកប្រដាល់អាមេរិក Floyd Mayweather វ័យ ៤១ឆ្នាំសញ្ជាតិអាមេរិក ប្រកួត ៥០ដងមិនដែលចាញ់បានប្រាប់ថា ការប្រកាសអំពីទម្ងន់នឹងច្បាប់ប្រកួតគឺឲ្យដឹងនៅសប្តាហ៏ខាងមុខ តែអ្វីដែលមិនបានប្រាប់ឲ្យច្បាស់នោះ គឺលក្ខខណ្ឌប្រដាល់សកល ឬប្រដាល់សេរីនោះទេ។