អ្នកចាំទី Schmeichel មានអារម្មណ៍ញ័បញ័រ​ពេលរំឭកដល់លោក Vichai មុន​ប្រកួតឈ្នះ Cardiff

អ្នកចាំទី Kasper Schmeichel របស់ Leicester និយាយថា គេមានអារម្មណ៍ញ័បញ័រ មុនពេលទទួលជ័យជម្នះ ១-០ លើ Cardiff ក្នុងជំនួប Premier League ថ្ងៃសៅរ៍ ទី​០៣ វិច្ឆិកា ឆ្នាំ២០១៨ ។

ការប្រកួតលើកទី១ របស់ក្រុមចចកខៀវ ក្រោយពីម្ចាស់របស់ខ្លួនលោក Vichai Srivaddhanaprabha និងមនុស្ស៤នាក់ទៀតស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅកីឡដ្ឋាន King Power ។

Schmeichel គឺម្នាក់ក្នុងចំណោមអ្នកដែលមានវត្តមាននៅហេតុការណ៍នោះកាលថ្ងៃទី២៧ ខែតុលា សប្តាហ៍មុន ។

កីឡាករវ័យ៣១ឆ្នាំបានស្រក់ទឹកភ្នែកអំឡុងពេលស្មឹងស្មាធមុនពេលចាប់ផ្តើមប្រកួតបាននិយាយថា "ខ្ញុំពិតជារីករាយណាស់ដែលយើងទទួលបាន៣ពិន្ទុសម្រាប់គាត់"។

Schmeichel ជាផ្នែកមួយឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ជាមួយ Leicester នៅរដូវកាល ២០១៥-១៦ បាននិយាយប្រាប់អ្នកអត្ថាធិប្បាយថា ៖ "ថ្ងៃនេះគឺជាថ្ងៃដ៏លំបាក"៕

ប្រែសម្រួល ៖ ឡាលីដ

ប្រភព ៖ bbc