Cristiano Ronaldo បានបំបែក​កំណត់ត្រា​ធំៗ​ចំនួន​៤​នៅក្នុង​ឆ្នាំ ២០១៨

Cristiano Ronaldo បាន​បំបែក​កំណត់ត្រា និង​ឈ្នះ​ពានរង្វាន់​ជាច្រើន ទាំង​នៅ​ជម្រើសជាតិ នៅ​ក្លឹប​អាជីព និង​ពានរង្វាន់​ផ្ទាល់ខ្លួន​។ បើ​គិតតែ​ឆ្នាំ ២០១៨ នេះ Ronaldo បាន​បំបែក​កំណត់ត្រា​ធំៗ ចំនួន ៤​។ នេះ​បើ​យោងតាម​វិ​ប​សាយ​កីឡា​ដែលបានចុះកំណត់ត្រា​ទាំង ៤ នោះ មាន​​៖

 ១. ទាត់​បញ្ចូល​ទី​ក្នុង​ការប្រកួត​អន្តរជាតិ ចំនួន ៩ កម្មវិធី​ជាប់​គ្នា​ ​នៅ World Cup ទល់នឹង​អេ​ស្ប៉ា​ញ​ក្នុង​ប្រកួត​ដំបូង​ក្នុង​វគ្គ​ចែក​ពូ​ល ធ្វើ​ឲ្យ Ronaldo ក្លាយជា​កីឡាករ​អឺរ៉ុប​ដំបូង​ ដែល​អាច​ទាត់​បញ្ចូល​ទី​ក្នុង​ការប្រកួត​អន្តរជាតិចំនួន ៩​កម្មវិធី​ជាប់​គ្នា​។​ ​កម្មវិធី​ទាំង ៩ ដែល​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ រក​គ្រាប់​បាល់​បាន មាន​៖ 2004 Euros, 2006 FIFA World Cup, 2008 Euros, 2010 FIFA World Cup, 2012 Euros, 2014 FIFA World Cup, 2016 Euros, 2017 Confederations Cup និង 2018 FIFA World Cup​។

២. ទាត់​បញ្ចូល​ទី​ច្រើនជាងគេ ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ទ្វីបអឺរ៉ុប​ ​បន្ទាប់ពី​រកបាន​គ្រាប់​ទី​៨៥ ឲ្យ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo បាន​ហក់​ឡើងលើ​អតីត​ជម្រើសជាតិ​ហុង​គ្រី Ferenc Puskas ៨៤​គ្រាប់​ ក្លាយជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ ក្នុង​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៅ​ទ្វីបអឺរ៉ុប​។​

​ ៣. កីឡាករ​វ័យ​លើស ៣០​ឆ្នាំ ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ ​ការចាកចេញ​ពី Real Madrid ទៅ Juventus ក្នុងតម្លៃ ១០០​លាន​អឺរ៉ូ កាលពី​ខែកក្កដា ឆ្នាំ​២០១៨ បានធ្វើ​ឲ្យ Ronaldo ជាប់​កំណត់ត្រា កីឡាករ​វ័យ​ខ្ទង់ ៣០​ឆ្នាំ ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​។​

 ៤. កីឡាករ​ដំបូង​គេ ដែល​ឈ្នះ​ពាន UEFA Champions League បាន​ចំនួន ៥​ដង​ ​ក្រោយ​ជួយ​ឲ្យ Real Madrid យកឈ្នះ Liverpool ៣-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League រដូវ​កាល ២០១៧-២០១៨ បានធ្វើ​ឲ្យ Ronaldo ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​ឈ្នះ UCL ៥​លើក ដែល​ក្នុងនោះ នៅ Manchester United ១​លើក និង​នៅ Real Madrid ៤​លើក​៕

ប្រែសម្រួល​ ៖ ឡាលីដ