ប្រកួតបាល់ឬវាយប្រដាល់ !! បណ្ដេញ៣នាក់ ចេញពីការប្រកួតរវាង Galatasaray និង Fenerbahce

កីឡាករ៣នាក់បានបណ្ដេញចេញនៅចុងម៉ោងក្រោយពីមានការប្រតាយប្រតប់គ្នាដោយហ្វូងកីឡាករ និងក្រុមការងារ៣០នាក់ក្នុងជំនួបរវាង Galatasaray និង Fenerbahce លីគ​កំពូលទួរគី ថ្ងៃសុក្រ ទី០២ វិច្ឆិកា ឆ្នាំ២០១៨។

កីឡាករ Badou Ndiaye របស់ Galatasaray ដែលខ្ចីពី Stoke, អតីតខ្សែប្រយុទ្ធក្រុម Tottenham កីឡាករ Roberto Soldado និងកីឡាករ Jailson ត្រូវបានផ្តល់កាតក្រហម។ 

ក្រុមម្ចាស់ផ្ទះ Galatasaray បាននាំមុខ ២ទល់នឹង០ មុន ដោយកីឡាករ Ryan Donk និងកីឡាករ Martin Linnes មុនពេលដែលកីឡាករ Mathieu Valbuena និងកីឡាករ Jailson  បានវាយបកតាមស្មើ២ទល់នឹង២៕



ប្រែសម្រួល ៖ ឡាលីដ

ប្រភព ៖ dailymail