Paris St-Germain ឈ្នះ១២​លើកដើមរដូវកាលបានបំបែកកំណត់ត្រា៥៨ឆ្នាំរបស់​ tottenham hotspur

Paris St-Germain បានបំបែកកំណត់ត្រា៥៨ឆ្នាំរបស់ tottenham hotspur ក្រោយឈ្នះ Lille ២ទល់នឹង១ នៅថ្ងៃសុក្រ ទី០២ វិច្ឆិកា បានទទួលជ័យជម្នះ​១២លើកជាប់គ្នានៅពេលចាប់ផ្តើមរដូវកាល Ligue 1 របស់បារាំង។

កំណត់ត្រាចាស់សម្រាប់ការឈ្នះក្នុងក្របខណ្ឌកំពូលទាំង៥របស់ទ្វីបអឺរ៉ុបគឺ tottenham hotspur ឈ្នះ១២ប្រកួតជាប់គ្នានៅដើមរដូវកាលកាលឆ្នាំ១៩៦០-១៩៦១។

កីឡាករ Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ទីមួយដោយការទាត់ពីចម្ងាយ ជាគ្រាប់បាល់ទី១៣ក្នុងចំណោម១២ប្រកួតនៅរដូវកាលនេះ។ កីឡាករ Neymar បានបន្ថែមគ្រាប់បាល់ទីពីរ ហើយ Nicolas Pepe ស៊ុតបញ្ចូលទីគ្រាប់បាល់បំប៉ោងសំណាញ់វាយបកឲ្យ Lille។

ម្ចាស់ជើងឯកបារាំង Paris St-Germain ឥឡូវនេះនៅពីលើ Lille ដែលឈរលេខ២ និងនៅលើ Lille ចំនួន១១ពិន្ទុឈរលើកំពូលតារាង ៕

ប្រែសម្រួល ៖ ឡាលីដ

ប្រភព ៖ dailymail