Ronaldo បង្ហើបឈ្មោះកីឡាករ៥នាក់ ដែលជាគូប្រជែង​ Ballon D'Or តែ​គ្មាន Messi

Cristiano Ronaldo បានប្រាប់ថា កីឡាករខ្លាំងៗ ជាច្រើនដែលអាចយកពានរង្វាន់ Ballon D'Or ឆ្នាំនេះ តែគិតថា មិន​មាន​ Lionel Messi ក្នុងចំនោមពួកគេនោះទេ។

ខ្សែប្រយុទ្ធ ដែលទើបតែមកចូលរួមជាមួយJuventus រូបនេះកំពុងស្វែងរកពានរង្វាន់ទីបីជាប់ៗគ្នា និង​ជាការឈ្នះជាលើកទី៦។

បច្ចុប្បន្នរូបគេឈ្នះ៥លើកដូច Messi ដែរ ពួកគេសុទ្ធតែ​ស្ថិតក្រោម​ភាពលេចធ្លោរបស់តារា World Cup ដូចជា Luka Modric របស់ក្រូអាត និងកីឡាករបារាំង Antoine Griezmann ។

Ronaldo ប្រាប់ថា ពិតជារីករាយក្នុងការប្រជែងលើកពានរង្វាន់មាសជាលើកទី៦ តែមានការព្រួយបារម្ភច្រើនអំពីតារាបារាំងច្រើនជាង Messi។ "ពិតណាស់ខ្ញុំចង់ឈ្នះពាន Ballon d'Or ទី៦" ។ វានឹងក្លាយជាការភូតកុហកមួយដើម្បីប្រាប់អ្នកផ្ទុយពីនេះ។

នៅពេលសួរថាតើនរណាដែលជាគូប្រជែង? CR7 រៀបរាប់បែបនេះ: "ដូចធម្មតាដែរទោះបីជាខ្ញុំមិនដឹងថាតើ Messi អាចស្ថិតនៅលើវេទិកាឬទេ។

ដូច្នេះសូមនិយាយថា Salah, Modric និង Griezmann, Varane, Mbappe ដែលពួកគេគឺជាម្ចាស់ជើងឯកពិភពលោករបស់បារាំង៕


ប្រែសម្រួល ៖ ឡាលីដ

ប្រភព ៖ dailymail