​អ្នក​គួរស្វែងយល់​ អាការៈ​នៃ​ជំងឺលើសឈាម
សុខភាពនិងសម្រស់
663

លើស​សម្ពាធ​ឈាម​ជាគឺ​ជំងឹ​ដែល​មិនសូវ​ធ្វើឲ្យ​យើង​ឈឺចាប់ ប៉ុន្តែ​វា​អាច​ផ្តាច់ជីវិត​យើង​បាន​យ៉ាង​ស្រួល​ ។ មធ្យោបាយ​តែ​មួយគត់ ដើម្បី​ដឹង​ថា​តើ សម្ពាធ​ឈាម​របស់​អ្នក គឺ​ខ្ពស់​នោះ គឺ​តាមរយៈ​ការ​ពិនិត្យ​ជា​ទៀងទាត់​។​

ប្រសិនបើ​សម្ពាធ​ឈាម​របស់​អ្នក គឺ​ពិតជា​ខ្ពស់​នោះ វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួនរួមមាន ៖

– ឈឺ​ក្បាល​ខ្លាំង​

– ព្រិល​ភ្នែក​

– ឈាម​នៅ​ក្នុង​ទឹកនោម​

– ឈឺ​ទ្រូង​

– អស់កម្លាំង 

– ពិបាក​ដកដង្ហើម​

– បេះដូង​លោត​មិន​ប្រក្រតី​

– ណែន​ទ្រូង តឹង​ក ឬ​ហ៊ឹង​ត្រចៀក​។​

​បើ​អ្នក​មាន​រោគសញ្ញា​ខាងលើនេះ សូម​ប្រញាប់​ទៅ​ជួប​នឹង​គ្រូពេទ្យ​ភ្លាមៗ​។ អ្នក​អាច​មាន​ការឡើង​សម្ពាធ​ឈាម ដែល​អាច​ធ្វើអោយ​អ្នក​គាំងបេះដូង ឬ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ ជំងឺលើសឈាម ដែល​មិន​ត្រូវបាន​ព្យាបាល អាច​នាំអោយ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​បញ្ហា​ភ្នែក​៕