ប្រទេសចិន គ្រោងកំណត់រយៈពេលប្រើប្រាស់កុំព្យូទ័ររបស់កុមារ លើប្រព័ន្ធបច្ចេកវិទ្យាមើលលើអេក្រង់ ព្រោះវាអាចប៉ះពាល់ដល់.....
បច្ចេកវិទ្យា
548

ប្រទេសចិន៖  ថ្មីនេះ តាមការឱ្យដឹងពី ក្រសួងអប់រំរបស់ចិន បាននឹងកំពុងត្រៀមក្នុងការកំណត់ទៅលើប្រភេទហ្គេមអនឡាញថ្មីៗ និងហ្គេមមួយចំនួនដែលបានចេញហើយ វាកំពុងតែជាក្តីកង្វល់មួយទៅលើកុមារ ដែលអាចញៀន ហើយអាចប៉ះពាល់ដល់ភ្នែក ចំពោះការមើលមិនឃើញ ប្រសិនជាការបើប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមើលលើអេក្រង់ ដូចជាកុំព្យូទ័រមានរយៈយូរពេក។

បើតាមក្រសួងអប់រំបានប្រកាសថា៖ « ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចដែលបង្កើតឡើងមិនស្ថិតក្នុងគោលបំណងនៃការសិក្សាទេនោះ គួរតែត្រូវបានកំណត់មើលឱ្យលើសពី ១៥នាទី ហើយគួរតែមិនលើសពី ១ម៉ោង ក្នុងមួយថ្ងៃ » ។

ចិន បានហាមឃាត់ការបញ្ចេញនូវប្រភេទហ្គេមថ្មីៗមួយចំនួនកាលពីប៉ុន្មានខែកន្លងទៅនេះរបស់ក្រុមហ៊ុនហ្គេមដ៏ល្បីរបស់ចិន គឺ Tencent ៕

ប្រែសម្រួល៖ ឡាលីដ