​ការថែរក្សា​​មុខ​ដែលមាន​​រន្ធ​រោមធំ​
សុខភាពនិងសម្រស់
268

ស្បែក​​មុខ​​ដែល​​មាន​ភាព​​គ្រើម​រន្ធ​រោម​​ធំ​មិន​​ថា​​មាន​មូលហេតុ​​មក​ពី​​គេង​​យប់​​ជ្រៅ​​អាកាសធាតុ​ក្តៅ ឬ​ជា​មនុស្ស​រន្ធ​រោម​ធំ​ក៏ដោយ​មាន​វិធី​ថែរក្សា និង​ធ្វើឱ្យ​រន្ធ​រោមដែល​រីក​ធំ​ទាំង​នោះ​រួម​តូច​ជាង​មុន​បាន​។​


១.​ប្រើ​គ្រឿងសម្អាង​ដែល​សមស្រប​សម្រាប់​ស្ត្រី​ដែល​មាន​រន្ធ​រោម​ធំ ហើយ​ចាំបាច់​ត្រូវ​តុបតែង​មុខ ត្រូវ​ជ្រើស​ប្រើ​គ្រឿងសម្អាង​ដែល​សមស្រប​នឹង​សុខភាព​ស្បែក ដោយ​ជ្រើស​ប្រើ​គ្រឿងសម្អាង​ដែល​មាន​សាច់​ស្រាល​ស្តើង អាច​ជា​ប្រភេទ​គ្មាន​ជាតិ​ខ្លាញ់ ឬ​រូបមន្ត​គ្រប់គ្រង​ជាតិ​ខ្លាញ់​ក៏បាន​។ ក្រៅពីនេះ​បើ​សង្កេតឃើញថា ម្សៅ​ទ្រនាប់ដែល​អ្នក​ប្រើច្រើនតែរលាយ និង​ចូល​ទៅ​ស្ទះ​នៅតាម​រន្ធ​រោម​ធ្វើឱ្យ​រន្ធ​រោម​កាន់តែ​ធំ ហើយ​ផ្ទៃមុខ​មើល​ទៅ​កាន់តែ​គ្រើម​អាច​ប្រើ​ម្សៅ​សម្រួល​ស្បែក ដើម្បី​ត្រៀម​ស្បែក​មុន​នឹង​លាបម្សៅ​ទ្រនាប់ ព្រោះ​វា​ជួយ​ឱ្យ​ស្បែក​រាបស្មើ​ថែម​ទាំង​ជួយ​ទប់​រន្ធ​រោម មិនឲ្យមាន​អ្វី​ចូល​ទៅ​ស្ទះ​នៅ​ទីនោះ​ផងដែរ ប្រើ​ផលិតផល​ជំរុញ​ការផ្លាស់ប្តូរ​កោសិកា​ស្បែក។​

២.​ថែទាំ​ស្បែក​ឱ្យ​សមស្រប​អ្នក​ដែល​មាន​ស្បែក​ស្ងួត​តែងតែ​មាន​រន្ធ​រោម​តូច​ធ្វើឱ្យ​ផ្ទៃមុខ​មើល​ទៅ​រាបស្មើ ខណៈ​ដែល​ស្ត្រី​ស្បែក​មុខខ្លាញ់​តែង​មាន​រន្ធ​រោម​ដែល​រីក​ធំ​ជាង​ធ្វើឱ្យ​ផ្ទៃមុខ​មើល​ទៅ​គ្រើម​។ គន្លឹះ​សំខាន់​ក្នុង​ការថែទាំ​ស្បែក​របស់​ស្ត្រី​មាន​រន្ធ​រោម​ធំ ស្ថិតនៅ​លើ​ការរក្សា​អនាម័យ មិនឱ្យ​មាន​ភាពកខ្វក់​សេសសល់​ក្នុង​រន្ធ​រោម​រួម​ទាំង​ការថែទាំ​បន្ថែម​ជាតិ​សំណើម​ក្នុង​កម្រិត​ដែល​សមស្រប​ក៏​អាច​ជួយ​ឱ្យ​រន្ធ​រោម​មើល​ទៅ​តូច​ជាង​មុន​បាន​។ ជា​ពិសេស​​ជ្រើស​​ប្រើ​​ផលិតផល​សម្អាត​ស្បែក​មុខ ដែល​មាន​សមាសធាតុ​ផ្សំ​ពី​អាស៊ីដ​គ្លី​កូ​លិក និង​សាលី​ស៊ី​លិក ប៉ុន្តែ​ក៏​ត្រូវ​មាន​ភាពទន់ភ្លន់​ល្មម​ដែល​អាច​ប្រើ​លាងមុខ​បាន​រាល់ថ្ងៃព្រឹក​-​ល្ងាច​។សារធាតុ​ទាំងពីរ​នេះ អាច​ជួយ​កាត់បន្ថយ​ការស្ទះ​របស់​រន្ធ​រោម រួម​ទាំង​ប្រើ​ទឹក​ជូត​មុខ ដើម្បី​បន្តឹងរ​ន្ធ​រោម ក្រោយ​ការ​លាងមុខ និង​ជួយ​សម្អាត​ភាពកខ្វក់​ដែល​បន្សល់​ពី​ការ​តែង​មុខ​ទៀតផង​។ ហើយ​បើ​អាចទៅរួច​គួរ​ស្ទី​មមុខ ដោយ​ចំណាយ​ទឹក​១​សប្តាហ៍ ២​ដង ក៏​អាច​ជួយ​ឱ្យ​ការសម្អាត​ស្បែក​មុខ និង​រន្ធ​រោម ប្រព្រឹត្តទៅ​បាន​ជ្រះ​ស្អាត​ព្រោះ​ចំហាយ​ទឹក​អាច​ជួយ​ចំហ​រន្ធ​រោម​ធ្វើ​ឱ្យ​អាច​សម្អាត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣.​ហាម​ញេច​មុន និង​ប៉ះ​ផ្ទៃមុខ​អ្នក​ដែល​ដឹង​ខ្លួន​ថា មាន​ស្បែក​មុខ​គ្រើម​រន្ធ​រោម​ធំ គួរ​ដាក់​ដៃ​ឱ្យ​នៅ​ឆ្ងាយ​ពី​ការ​កេះ​ឆ្កឹះអេះ​ស្បែក​មុខ ដើម្បី​អនាម័យ​របស់​ផ្ទៃមុខ និង​មិន​ឱ្យ​ម្រាមដៃ​នាំ​ភាពកខ្វក់​ទៅ​ស្ទះ​រន្ធ​រោម​។ ក្រៅពីនេះ សម្រាប់​​អ្នក​​ដែល​មាន​បញ្ហា​កើតមុន​ត្រូវ​ចៀសវាង​ការ​ញេច​មុន​ជាដាច់ខាត ព្រោះ​ក្រៅពី​បន្សល់​នូវ​ស្នាម​ក្រហម និង​ធ្វើឱ្យ​រលាក​ស្បែក​ហើយ​វា​នៅ​ធ្វើ​ឱ្យ​រន្ធ​រោម​កាន់តែ​ធំ​ឃើញ​ជាក់ច្បាស់​ទៀតផង​។​

៤.​បច្ចុប្បន្ន​​ មាន​ផលិតផល​ដែល​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​កោសិកា​ស្បែក​ស្រទាប់​ក្រៅ​ឱ្យកាន់តែ​លឿន​ធ្វើឱ្យ​ស្បែក​ជួសជុល​ខ្លួនឯង​រួម​ទាំង​បង្កើត​កោសិកា​ស្បែក​ថ្មី​បាន​កាន់តែ​រហ័ស​មាន​ផល​ល្អ​ខ្លាំង​ចំពោះ​ការបង្ហាញ​ស្បែក​ស្រទាប់​ថ្មី​ដែល​តឹង​ណែន​ជាង​មុន​ព្រមទាំង​ជួយ​បន្ថយ​បញ្ហា​រឿង​ភាពកខ្វក់​ដែល​ស្ទះ​រន្ធ​រោម​បាន​មួយបែប​ទៀត​៕​