ទម្លាប់​អាក្រក់​ទាំងនេះ​និងធ្វើឲ្យក្រពះ​អ្នកឆាប់​ខូច
សុខភាពនិងសម្រស់
1.25K

​ក្រពះ​ជា​គ្រឿង​ក្នុង​ដ៏​សំខាន់មួយ​ក្នុង​ការជួយ​រំលាយ​អាហារ​។ បើ​ក្រពះ​មាន​បញ្ហា ឬ​ដំណើរការ​មិន​ល្អ អាច​ប្រឈម​នឹង​ជម្ងឺ​ជា​ច្រើន។ ​ចូរ​រក្សា​ទម្លាប់​ល្អ​ក្នុងការញ៉ាំ ដើម្បី​ធ្វើឲ្យ​ក្រពះ​អ្នក មាន​សុខភាព​ល្អ និង​មិនឆាប់​ខូច​។​ខាងក្រោម​នេះ​ជា​ទម្លាប់​អាក្រក់ ដែល​អ្នក​គួរ​ចៀសវា បើ​មិន​ចង់​ឲ្យ​ក្រពះឆាប់​ខូច​នោះទេ​៖

– ពិសារ​អាហារ​មិន​ទៀង​ពេល ហើយ​បរិភោគ​អាហារ​ដែល​គ្មាន​សារ​ជា​តុ​ចិញ្ចឹម នោះ​ក្រពះ អ្នកនឹង​ងាយ​ឆាប់​ខូច​ណាស់​។​

– ពិសារ​​កាហ្វេ​នៅ​ពេលពោះ​ទទេរ នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​ឆាប់​ខូច​ជា​ទីបំផុត​។​

– ពិសារ​ស្រា​ច្រើន ក៏​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​កើត​មាន​ជំងឺ​យ៉ាង​ងាយ​ដែរ​។​

– ពិសារ​អាហារដែល​ហិរ​ខ្លាំង ខ្លាញ់​ច្រើន វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ​អ្នក​ជា​ខ្លាំង​។​

– មិនគួរ​ញ៉ាំ​តែ​បៃតង​ច្រើនទេ ទោះបីជា​វា​អាច​ធ្វើឲ្យ​អ្នកស្រក​ទម្ងន់​ក៏ដោយ ​វា​អាច​ប៉ះពាល់​ដល់ សុខភាព​ក្រពះ​អ្នក​ជា​ខ្លាំង​។​

– នៅពេល​ដែល​អ្នក​មិន​ផ្តោតអារម្មណ៍​ទៅលើ​ការបរិភោគ​បាយ វា​នឹង​ធ្វើឲ្យ​ក្រពះ​ពិបាក​ដំណើរការ​ជាខ្លាំ​ង​។​

– ពិសារ​អាហារ​ពេល​ល្ងាច​ច្រើនពេក ក៏​ធ្វើឲ្យ​ក្រពះ​អ្នកងាយ​កើតមានប​ញ្ហា​ដែរ ព្រោះ​វា​មិន អាចរំលាយ​អាហារ​បាន​អស់​។​

– មិន​ពិសារ​អាហារ​ពេលព្រឹក ក៏​អាច​ធ្វើឲ្យ​អ្នក​កើត​មាន​ជំងឺ​ឈឺក្រពះ​ផងដែរ​។​

– ​ពិសារ​ផ្លែ​ឈើ​នៅ​ពេលពោះ​ទទេរ ដោយ​មិន​ទាន់​ញ៉ាំ​អាហារ​ផ្សេងៗ វា​នឹង​មិន​ជួយ​ឲ្យ​អ្នកមាន សុខភាព​ល្អ​ទេ​។ វា​នឹង​អាច​បំផ្លាញ​ក្រពះ​អ្នក​យ៉ាង​ងាយ​។​

– សម្ពាធ​ខ្លាំង និង​អារម្មណ៍មិនល្អ ក៏​ជា​កត្តា​ធ្វើឲ្យ​ក្រពះ​អ្នក​កើត​មាន​បញ្ហា​ដូចគ្នា​៕

ប្រែសម្រួល៖ ឡាលីដ