អាហារទាំង៥នេះកុំញ៉ាំឲ្យសោះ បើសិនអ្នកចង់ស្គម
សុខភាពនិងសម្រស់
1.53K

ប្រសិនជាអ្នកចង់ស្គមបានសម្រេច អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងនេះ។

១. មីកញ្ចប់មិនត្រឹមតែផ្ទុកកាឡូរីខ្ពស់ទេ វាថែមទាំងពិបាកក្នុងការរំលាយអាហារទៀតផង។ អ្នកមិនគួរខ្ចិលចម្អិនម្ហូប ហើយទិញតែមីមកបរិភោគនោះឡើយ។ បើអ្នកហ៊ានពិសារក្នុងរយៈពេលយូរ នោះអ្នកនឹងមិនងាយស្រកទម្ងន់បានឡើយ។

២. ពពុះសណ្តែក ព្រោះក្នុងពពុះសណ្តែកមានផ្ទុកកាឡូរីខ្ពស់ណាស់ ដែលអាចឲ្យអ្នកងាយធាត់ជាទីបំផុត។ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចរក្សារាងអ្នកបានស្អាត។

៣. នំកញ្ចប់ ក៏អ្នកមិនគួរពិសារច្រើនដែរ វាមិនត្រឹមតែធ្វើឲ្យអ្នកងាយក្តៅក្នុងទេ ថែមទាំងធ្វើឲ្យអ្នកងាយធាត់ទៀតផង។ អ្នកគួរតែកុំសូវប៉ះពាល់នំទាំងនោះឲ្យសោះ បើអ្នកចង់បានរាងដែលស្អាត។

៤. អ្នកមិនគួរញ៉ាំទឹកផ្លែឈើកំប៉ុងច្រើននោះទេ ព្រោះទឹកផ្លែឈើទាំងនោះមានផ្ទុកជាតិស្ករខ្ពស់ ធ្វើឲ្យអ្នកងាយក្លាយជាធុងសាំងខ្លាំងណាស់។ អ្នកគួរតែញ៉ាំទឹកធម្មតាឲ្យបានច្រើនជាងទឹកផ្លែឈើទាំងនោះ។

៥. កាហ្វេកំប៉ុងក៏មានផ្ទុកកាឡូរីច្រើនដែរ ដែលអាចធ្វើឲ្យអ្នកមិនងាយស្គមបានឡើយ។ អ្នកគួរតែកុំពិសារកាហ្វេកំប៉ុងឲ្យសោះ ទើបអាចធ្វើឲ្យអ្នកមានរាងដែលស្អាតខ្លាំងតែម្តង៕