Marcelo ចង់ទៅលេងជាមួយ Ronaldoម្ដងទៀត នៅJuventus

Marcelo បានប្រាប់ Real Madrid ថា គេចង់ទៅចូលរួមជាមួយ Cristiano Ronaldo នៅ Juventus ក្នុងខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

កីឡាករសញ្ជាតិប្រេស៊ីលខាងលើរូបនេះដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យ Real ឈ្នះជើងឯក Champions League ៣លើកជាប់ៗគ្នា និងជា​ខ្សែការពារឆ្វេងដ៏ល្អមួយរូបលើលោកផងដែរ។

ប៉ុន្តែបន្ទាប់ពី Ronaldo ជាមិត្តជិតស្និទ្ធបានផ្លាស់ប្តូរទៅ Juventus នៅរដូវក្តៅកន្លងមកនេះ និងការចាប់ផ្តើមដ៏ខ្សោយរបស់ Real នៅរដូវកាលថ្មីនេះផងដែរ Tuttosport អ៉ីតាលីបានអះអាងថា កីឡាករវ័យ៣០ឆ្នាំបានប្រាប់ទៅប្រធានក្លិប Real Madrid លោក Florentino Perez រួចហើយពីបំណងទៅក្រុង Turin ក្នុងកំឡុងខែមករា។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ន Real កំពុងតែប្រឈមនឹងបញ្ហាកីឡាករមិនសប្បាយចិត្ត ដោយ​ពួកគេ​អាច​នឹងជ្រើសផ្លូវចេញផងដែរ៕

ប្រែសម្រួល ៖ ឡាលីដ

ប្រភព ៖ dailymail