ពេជ្រ សូលីកា វិលចូលផលិតកម្មរស្មីហង្សមាស ជាទ្រនំចាស់វិញ តែមិនមែនជាតារាចម្រៀងដូចមុនទេ គឺក្នុងនាមជាតារាភាពយន្ត
កម្សាន្ត
9.09K

រាជធានីភ្នំពេញ៖ គ្រាន់តែស្នេហ៍ជាមន្រ្តីយោធាពាក់ផ្កាយពីរលើស្មា បើកភ្លើងខៀវឲ្យចូលក្នុងវិស័យសិល្បៈ វិញភ្លាម តារាចម្រៀងបែបយុវវ័យ មានទឹកមុខក្រមិចក្រមើម គួរឲ្យស្រឡាញ់ អ្នកនាង ពេជ្រ សូលីកា បានបង្ហាញវត្តមានភ្លែត ក្នុងផលិតកម្មរស្មីហង្សមាស ដែលជាទ្រនំចាស់របស់នាងពីមុនមក។

គួររម្លឹកថា ពេជ្រ សូលីកា ធ្លាប់បានចូលច្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស ម្ដងរួចមកហើយ ប៉ុន្តែត្រូវហង្សមាសបញ្ឈប់ទាំងកណ្តាលទី កាលពីឆ្នាំ២០១០ ខណៈដែលបទចម្រៀងថតសម្តែង ជាមួយលោក ឆន សុវណ្ណរាជ បានចំនួន១វ៉ុល (Solo Album) មិនត្រូវបានផលិតកម្មនេះបញ្ចោញឡើយ ពោលគឺរយៈពេលជាង៨ឆ្នាំមកនេះ។

អ្នកតាមដានសកម្មភាពសិល្បៈ បានឲ្យដឹងថា ទោះជាយ៉ាងណា ការឈានជើងមកជាន់ទឹកដីហង្សមាសសារជាថ្មី របស់ស្រីស្រស់មានសំណាងធំ មានគូស្នេហ៍ជាមន្រ្តីពាក់ផ្កាយ២ ពេជ្រ សូលីកា នាពេលនេះ នាងមិនទាន់ត្រូវបានហង្សមាស ប្រគល់ឲ្យថតបទចម្រៀងឡើងវិញនោះទេ ដោយរុញស្រីស្អាតនេះ ទៅថតភាពយន្តជាមួយតារាចម្រៀង នីកូ តាមរយៈរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» ដោយត្រូវប៉ះជាមួយតារាសម្ដែងជើងចាស់ គឺអ្នកស្រីឌី សាវ៉េត និងខាត់ សុឃីម ជាដើម។

អ្នកសិល្បៈជាច្រើន ដែលជិតស្និទ្ធជាមួយអ្នកនាង ពេជ្រ សូលីកា បានឲ្យដឹងថា ស្រីស្អាតរូបនេះមានជំនឿចិត្តយ៉ាងមុតមាំថា នាងនឹងអាចស្តារមុខមាត់នៅហង្សមាស បានជាថ្មីឡើងវិញ ខណៈដែលភាពយន្តរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» ត្រូវបានដាក់បញ្ចាំង នាពេលខាងមុខ។ តែចំពោះសិល្បៈចម្រៀងវិញ គេមិនទាន់ដឹងថា ពេលណាហង្សមាស នឹងឲ្យនាងចេញចម្រៀងដូចមុនវិញនោះ គេ ព្រោះថាពេលនេះ ហង្សមាស មានតារាចម្រៀងច្រើនរាប់ស្ទើរមិនអស់ទៅហើយ ។

ហង្សមាស សង្ឃឹមថា តារាចម្រៀងក្មេងវ័យ ពេជ្រ សូលីកា គឺជាមិត្តភក្តិដ៏ជិតដិតបំផុតជាមួយនាង ទេព បូព្រឹក្ស ហៅស្រីនិច្ច ហើយពេលដែលនាងចាប់ដៃគូជាមួយ នីកូ នោះ ទីផ្សារតារាយុវវ័យមួយគូនេះ អាចនឹងត្រូវបានគេចាប់អារម្មណ៍ឡើងវិញ ខណៈដែល ទេព បូព្រឹក្ស បាត់បង់ដៃគូចម្រៀង គឺលោក ងួន ចាន់ដេវីត ទៅហើយ៕